វិធានការរបស់អ៊ីស្រាអែលនៅវិហារ Al-Aqsa អាចធ្វើឲ្យភាពតានតឹងនៅ Jerusalem អាក្រក់ទៅៗ

(VOVWORLD) - នាថ្ងៃទី ២៧ កក្កដា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានព្រមានអំពីភាពតានតឹងនៅតំបន់ Jerusalem ដែលអាចឡើង ជណ្តើរថែមទៀតប្រសិនបើអ៊ីស្រាអែលបន្តអនុវត្តវិធានការសន្តិសុខខុសច្បាប់នៅ វិហារឥស្លាម Al-Aqsa។ 
វិធានការរបស់អ៊ីស្រាអែលនៅវិហារ Al-Aqsa អាចធ្វើឲ្យភាពតានតឹងនៅ Jerusalem អាក្រក់ទៅៗ  - ảnh 1 វិធានការរបស់អ៊ីស្រាអែលនៅវិហារ Al-Aqsa អាចធ្វើឲ្យភាពតានតឹងនៅ Jerusalem អាក្រក់ទៅៗ 

(VOVworld) – នាថ្ងៃទី ២៧ កក្កដា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានព្រមានអំពីភាពតានតឹងនៅតំបន់ Jerusalem ដែលអាចឡើង ជណ្តើរថែមទៀតប្រសិនបើអ៊ីស្រាអែលបន្តអនុវត្តវិធានការសន្តិសុខខុសច្បាប់នៅ វិហារឥស្លាម Al-Aqsa។ ថ្លែងមតិនៅកិច្ចប្រជុំជាបន្ទាន់នៃបណ្ដារដ្ឋមន្ត្រីការ បរទេសប្រទេសអារ៉ាប់ស្តីអំពីស្ថានភាពនៅ Jerusalem លោក Shoukry បានឲ្យ ដឹងថា៖ អេហ្ស៊ីបបានជួបធ្វើការជាមួយភាគីទាក់ទិននានាដើម្បីបន្ធូស្រាលភាព តានតឹង។ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi បានអះអាងថា៖ អ៊ីស្រាអែលត្រូវធានាឲ្យប្រជាជនប៉ាឡេស្ទីនបំពេញសិទ្ធិសេរីភាពខាងសាសនា របស់ខ្លួនក៏ដូចជាសន្តិសុខសំរាប់តំបន់សាសនាពិសិដ្ឋទាំងមូល ជាពិសេសគឺ វិហារឥស្លាម Al-Aqsa។ នាថ្ងៃដដែល នេះគឺជាលើកដំបូងក្រោយរយៈពេល ២ សប្តាហ៍បន្ទាប់ពីការពហិការ ជនឥស្លាមបានទៅបួងសួងនៅមជ្ឈមណ្ឌលវិហារ Haram al Sharif នៅទីក្រុងបុរាណ Jerusalem បន្ទាប់ពីអ៊ីស្រាអែលលុបចោល វិធានការត្រួតពិនិត្យសន្តិសុខគួរឲ្យបង្ករឿងហេតុនៅតំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ