វិធីអភិក្រមថ្មីអំពីការជួយសម្រួលដល់បែបបទត្រួតពិនិត្យគុណភាពទំនិញនាំចេញនាំចូល
(VOVWORLD) - នារសៀលថ្ងៃទី១៨កុម្ភៈ រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀត ណាមលោក Mai Tien Dung បានធ្វើជាប្រធាននៅក្នុងកិច្ចប្រជុំអំពីការ កសាងសេចក្ដីព្រាងនៃគម្រោង “ផ្លាស់ប្ដូរថ្មីគំរូត្រួតពិនិត្យគុណភាពទំនិញ នាំចេញនាំចូល”។
នៅទីនេះ លោករដ្ឋមន្រ្តី Mai Tien Dung បានលើកច្បាស់នូវទស្សនៈ របស់នាយករដ្ឋមន្រ្តីស្ដីពីការកែទម្រង់បែបបទរដ្ឋបាលសំដៅបង្កភាពងាយស្រួលសម្រាប់កំណើនសេដ្ឋកិច្ច។ ហេតុដូច្នេះ ត្រូវតែមានដំណោះស្រាយ និងទិសដៅដ៏សមស្របដើម្បីអាចត្រួតពិនិត្យទំនិញ ធានាសុខភាពសម្រាប់ ប្រជាជន ធានាសណ្ដាប់ធ្នាប់សង្គម វប្បធម៌ ប្រពៃណីជាពិសេសគឺសន្តិសុខ ការពារជាតិ ហើយថែមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស នាំចេញនាំចូលទៀតផង៕