វិនិយោគិនបរទេសជាច្រើនយកចិត្តទុកដាក់ដល់បរិយាកាសវិនិយោគអាជីវកម្មនៅវៀតណាម
(VOVWORLD) - ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) លោក Gabor Fluit បានចាត់ទុក ទោះបីជាត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើនក៏ដោយ ប៉ុន្តែវៀត
ណាមជាតារាដែលកំពុងរះក្នុងវិស័យវិនិយោគ អាជីវកម្ម។
សន្និសីទរវាងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមជាមួយវិនិយោគិនបរទេស។
(រូបថត៖ VOV) |
ក្រសួងផែនការនិងវិនិយោគវៀតណាម បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមេសា ក្នុងសន្និសីទរវាងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជាមួយវិនិយោគិនបរទេស មានសម្ព័ន្ធក្រុមហ៊ុនបរទេសចំនួន៣ បានផ្លាស់ប្តូរអំពីផែនការវិនិយោគថ្មី និងពង្រីកការវិនិយោគនៅវៀត
ណាមក្នុងឆ្នាំនេះ ដោយមានទុនវិនិយោគសរុបចំនួន ៣,៧ពាន់លានដុល្លារអាមេរិក។ បណ្ដាគម្រោងនេះរួមមាន៖ គម្រោងផលិតកម្មឧស្សាហកម្មធុនធ្ងន់ និងភស្តុភារកម្មរបស់វិនិយោគិនកូរ៉េខាងត្បូង ក្នុងដើមទុនប៉ាន់ស្មានចំនួន ១,៦ ពាន់លានដុល្លារអាមេរិក; គម្រោងផលិតកម្មបៃតងដោយប្រើប្រាស់ថាមពលកកើតឡើងវិញរបស់វិនិយោគិននៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងដើមទុនប៉ាន់ស្មានចំនួន ១,៥ ពាន់
លានដុល្លារអាមេរិក; គម្រោងផលិតឧបករណ៍ បរិក្ខារពេទ្យរបស់វិនិយោគិនជប៉ុន ក្នុងដើមទុនប៉ាន់ស្មាន ៦០០ លានដុល្លារ។
តាមនោះ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) លោក Gabor Fluit បានចាត់ទុក ទោះបីជាត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើនក៏ដោយ ប៉ុន្តែវៀត
ណាមជាផ្លាយដែលកំពុងរះក្នុងវិស័យវិនិយោគ អាជីវកម្ម។ លោក Gabor Fluit បានសង្កត់ធ្ងន់ថា សហគមន៍ធុរកិច្ចអ៊ឺរ៉ុបនៅវៀតណាមសន្យា “ត្រៀមខ្លួនជាស្រេចប្រកៀកស្មាជាមួយរដ្ឋាភិបាលវៀតណាមក្នុងការកសាងប្រទេសប្រកបដោយវិបុលភាពនិងភាពខ្លាំងមាំមួន ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ចបៃតង”។
ក្នុងពេលជាមួយគ្នានោះ លោក Takeo Nakajima ប្រធានតំណាងអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន (JETRO) ប្រចាំទីក្រុងហាណូយ បានឲ្យដឹងថា សហគ្រាសជប៉ុនត្រៀមខ្លួនជាស្រេចបណ្តាក់ទុននៅវៀតណាម។ ការស្ទង់មតិរបស់ JETRO បង្ហាញថា ៤៧% នៃចំនួនសហគ្រាសដែលត្រូវបានសួរ នឹងពង្រីកអាជីវកម្មរបស់ពួកគេក្នុងរយៈពេលពី១
ដល់២ ឆ្នាំខាងមុខ។ លោក Takeo Nakajima ក៏បានឲ្យដឹងថា សហគ្រាសជប៉ុនមើលឃើញឱកាសវិនិយោគជាច្រើននៅវៀតណាម ដូច្នេះ JETRO នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងវៀតណាម ហើយសង្ឃឹមថានឹងមានលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) កាន់តែច្រើនចូលមកតំបន់ដូចជា Thanh Hoa, Quang Ninh និង Thai Binh របស់វៀតណាម។
ចំណែកឯលោក Hong Sun ប្រធានសមាគមធុរកិច្ចកូរ៉េខាងត្បូងប្រចាំនៅវៀតណាម (Kocham) បានឲ្យដឹងថា នាបច្ចុប្បន្នសហគ្រាសកូរ៉េខាងត្បូងប្រហែល ៩០០០ អង្គភាពបានវិនិយោគនៅវៀតណាម ហើយទំហំពាណិជ្ជកម្មកាលពីឆ្នាំមុនសម្រេចបានកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រគឺ ៨៧,៧ ពាន់លានដុល្លារអាមេរិក។ នាពេលខាងមុខ សហគ្រាសធំៗជាច្រើនរបស់កូរ៉េខាងត្បូងនឹងបន្តបណ្ដាក់ទុនចូលមកវៀតណាម។ Samsung បានវិនិយោគបន្ថែមចំនួន ២០ពាន់លានដុល្លារក្នុងវិស័យផលិតកម្ម សម្រេចរួចរាល់ការសាងសង់ និងដាក់ឱ្យប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ R&D ខ្នាតធំបំផុតនៅអាស៊ីអាគ្នេយ៍នៅទីក្រុងហាណូយ ចាប់តាំងពីចុងឆ្នាំមុន។ ក្រុមហ៊ុនផ្សេងទៀតដូចជា៖ LG Electronics, LG Display, LG Innotek កំពុងពង្រីកការវិនិយោគនៅវៀតណាម ដើម្បីអភិវឌ្ឍ៍ទៅជាមូលដ្ឋានផលិតកម្មសកលសម្រាប់រថយន្ត ឧបករណ៍អេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ៕