វេនេហ្ស៊ូអេឡា ផ្តល់ការជ្រកកោនដល់Edward Snowden​

                  

វេនេហ្ស៊ូអេឡា ផ្តល់ការជ្រកកោនដល់Edward Snowden​ - ảnh 1
Edward Snowden​អតីត​និយោជាតិនៃ​ ទីភ្នាក់ងារ​សម្ងាត់​អាមេរិក
(រូបថត​VNA)

Vovworld- ប្រធានាធិបតីវេនេ​ហ្ស៊ី​អេ​ឡា លោក​ Nicolas Maduro នាថ្ងៃ ទី ៦ ខែ
កក្កដា ឆ្នាំ ២០១៣បានប្រកាសសេចក្តីសំរេចផ្តល់ ការជ្រកកោន​មនុស្សធម៌​
ដល់ Edward Snowden​អតីត​និយោជាតិនៃ​ ទីភ្នាក់ងារ​សម្ងាត់​អាមេរិក ជាអ្នក
ទម្លាយ​កម្មវិធី​ស៊ើបការណ៍​តាម​អេឡិចត្រូនិចដ៏​ធំ​របស់​អាមេរិក​។ថ្លែងមតិ
នៅពិធីដង្ហែរក្បួនក្នុងឱកាសរំលឹកខួបលើកទី២០២នៃទិវាឯករាជ្យ​លោក​ Maduro បានអោយដឹងថា៖សេចក្តីសំរេចនេះត្រូវបាន​នាំចេញក្រោយពីបានស្រាវជ្រាវ
មតិរបស់ថ្នាក់ដឹកនាំមួយចំនួនក្នុងតំប​ន់។
នាថ្ងៃដដែល ប្រធានាធិបតី​ ​នី​កា​រ៉ា​ហ្គ័​រ លោក​ Daniel Ortega  បានប្រកាស
ថា រដ្ឋាភិបាល​របស់​លោក​ក៏​មាន​បំណង​ផ្តល់​ការ​​ជ្រកកោន​ដល់​អតីត​និយោជិត​នៃ​
 ទីភ្នាក់ងារ​សម្ងាត់​អាមេរិក​រូប​នេះ​ដែរ​"​ប្រសិនបើ​កាលៈទេសៈ​អនុញ្ញាត​"​។ ​លោក Ortegaអោយដឹងថា៖រដ្ឋាភិបាលរបស់លោកបានទទួល ពាក្យ​ សុំ​ការ​ជ្រកកោ​ន​១នៅ
ស្ថាតទូត នី​កា​រ៉ា​ហ្គ័​រប្រចាំមូស្គូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ