វិបត្តិនៅតំបន់បានគ្របដណ្ដប់ស្ថានភាពអាក្រក់លើកិច្ចប្រជុំកំពូល GCC

(VOVWORLD) -កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានបើកនាថ្ងៃទី ៩ ខែធ្នូនៅរដ្ឋធានី Riyadh នៃប្រទេសអារ៉ាប៊ីសាអូឌីតក្នុងបរិបទមានវិបត្ដិក្នុងតំបន់នានា ក្នុងនោះមានជម្លោះពាក់ព័ន្ធនឹងប្រទេសកាតា សង្គ្រាមនៅយេម៉ែន និងការស្លាប់របស់អ្នកកាសែត Jamal Khashoggi បានគ្របដណ្តប់អាក្រក់លើកិច្ចប្រជុំនេះផងដែរ។
វិបត្តិនៅតំបន់បានគ្របដណ្ដប់ស្ថានភាពអាក្រក់លើកិច្ចប្រជុំកំពូល GCC - ảnh 1 កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC)

ប្រធានបទសំខាន់នៃកិច្ចប្រជុំនេះគឺផ្តោតលើបញ្ហាតំបន់និងអន្តរជាតិសំដៅលើកកម្ពស់ការធ្វើសមាហរណកម្មនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកក្នុងវិស័យនយោបាយ ការពារជាតិ សេដ្ឋកិច្ចនិងច្បាប់។ កិច្ចប្រជុំកំពូល GCC លើកទី ៣៩ នេះនឹងពិចារណាលើទំនាក់ទំនងជាមួយអ៊ីរ៉ង់បន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មឡើងវិញនៅក្នុងវិស័យជាច្រើនក្នុងនោះមានសកម្មភាពនាំចេញប្រេងរ៉ែរបស់អ៊ីរ៉ង់។ កាលពីយូរណាមកហើយ អារ៉ាប៊ីសាអ៊ូឌីតនិងសម្ព័ន្ធមិត្តរបស់ UAE និង Bahrain នៅតែគាំទ្រអាមេរិកក្នុងការបង្កើនសម្ពាធលើអ៊ីរ៉ង់។ ផ្ទុយទៅនឹងទស្សនៈនេះ ប្រទេសជាសមាជិកចំនួន២ផ្សេងៗទៀតរបស់ GCC គឺជាប្រទេសគុយវ៉ែត និងអូម៉ង់ មានបំណងចង់ឱ្យមានទំនាក់ទំនងប្រក្រតីជាមួយអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ