វិបត្តិនៅអ៊ុយក្រែនជាបញ្ហាក្តៅគគុកនៅសន្និសីទសន្តិសុខទីក្រុង Munich

វិបត្តិនៅអ៊ុយក្រែនជាបញ្ហាក្តៅគគុកនៅសន្និសីទសន្តិសុខទីក្រុង Munich - ảnh 1
វិបត្តិនៅអ៊ុយក្រែនជាបញ្ហាក្តៅគគុកនៅសន្និសីទសន្តិសុខទីក្រុង Munich (Image; VNA)


(VOVworld) – នាថ្ងៃទី ៦ កុម្ភៈ សន្និសីទសន្តិសុខទីក្រុង Munich លើកទី ៥១ បាន
បើក ជាផ្លូវការនៅទីក្រុង Munich របស់អាល្លឺម៉ង់ដោយមានការចូលរួមរបស់មន្ត្រី
ចំនួន​ ៤ រយរូប ក្នុងនោះ មានថ្នាក់ដឹកនាំប្រទេសនិងរដ្ឋាភិបាលចំនួន ២០ រូប
រួមជាមួយរដ្ឋមន្ត្រី ក្រសួងការបរទេសរដ្ឋមន្ត្រីក្រសួងការពារប្រទេសចំនួន ៦០ នាក់លើពិភពលោក។ វិបត្តិនៅអ៊ុយក្រែនបានក្លាយទៅជាបញ្ហាស្នូលក្នុងថ្ងៃធ្វើការ
ដំបូងនៃសន្និសីទលើកនេះ។ ក្នុងសន្ទរៈកថារបស់ខ្លួន អគ្គលេខាធិការអង្គការ
អាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg បានចាត់ទុកថា៖ ប្លុកនេះគ្មាន
សកម្មភាពបង្ករឿងហេតុណាមួយ ឡើយជាមួយរុស្ស៊ី។ ក្នុងស្ថានភាពតានតឹង
នាបច្ចុប្បន្ននេះ រុស្ស៊ីគប្បីកែទម្រង់គោលន យោបាយក្នុងបញ្ហានៅអ៊ុយក្រែន។
ខណៈដែល រដ្ឋមន្ត្រីក្រសួងការពារប្រទេស​អាល្លឺម៉ង់​ លោកស្រី Ursula von der
Leyen បានអះអាងជាថ្មីម្តងទៀតថា៖ ការផ្តល់អាវុធសំរាប់អ៊ុយក្រែនគឺជាការខុស
ឆ្គងដ៏ធ្ងន់ធ្ងរដែលនឹងធ្វើឲ្យស្ថានភាពនៅ ប្រទេសអឺរ៉ុបខាងកើតនេះបំរែបំរួលកាន់
តែស្មុគស្មាញថែមទៀត។ លោកស្រី  Leyen ក៏បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីមានតួនាទី
សំខាន់ក្នុងការស្វែងរកដំណោះស្រាយជំលោះនៅ អ៊ុយក្រែន ព្រមទាំង ភាគីទាក់
ទិននានាត្រូវស្វែងរកសមភាពខាងផលប្រយោជន៍រវាង រដ្ឋអំណាច Kiev និងកំលាំង
ប្រឆាំងនៅតំបន់ខាងកើតអ៊ុយក្រែន។ តាមគំរោងណ៍នៅ ខាងក្រៅសន្និសីទនេះ កិច្ចប្រជុំត្រីភាគីស្តីអំពីស្ថានភាពនៅអ៊ុយក្រែននិងទំនាក់ទំនងជាមួយរុស្ស៊ីរវាង
អធិការបតីអាល្លឺម៉ង់ លោកស្រី  Angela Merkel អនុប្រធានាធិបតីអាមេរិក លោក
Joe Biden និងប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko នឹងត្រូវបាន
រៀបចំឡើង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ