វិមានក្រឹមឡាំង៖ ជំនួបកំពូលរវាងប្រធានាធិបតីរុស្ស៊ីលោក V.Putin និងមេដឹកនាំស.ប.បកូរ៉េលោក Kim Jong-Un “កំពុងត្រៀមរៀបចំ”

(VOVWORLD) -  នាថ្ងៃទី១៥ ខែ មេសា វិមានក្រឹមឡាំងបានអោយដឹងថាជំនួបកំពូលលើកដំបូង រវៀងប្រធានា ធិបតីរុស្ស៊ីលោក V.Putin និងមេដឹកនាំ ស.ប.ប កូរ៉េលោក
Kim Jong-Un កំពុងបានត្រៀមរៀបចំយ៉ាងសកម្ម។ 

វិមានក្រឹមឡាំង៖ ជំនួបកំពូលរវាងប្រធានាធិបតីរុស្ស៊ីលោក V.Putin និងមេដឹកនាំស.ប.បកូរ៉េលោក Kim Jong-Un “កំពុងត្រៀមរៀបចំ” - ảnh 1 អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov (រូបថតៈ Tass)

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានជម្រាបថា “ខ្ញុំអាចបញ្ជាក់ ថាជំនួបនេះកំពុងបានរៀបចំ។យើងខ្ញុំបានពិភាក្សាគ្នាស្តីពីជំនួបនេះក្នុងរយៈពេលយូរ មកហើយ។ យើងខ្ញុំនឹងជូនដំណឹង បន្ទាប់ពីបាននឹងច្បាស់អំពីពេលវេលានិងទីកន្លែង ។”

នាថ្ងៃដដែល ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yohap ដកស្រង់ប្រភពព័ត៌មានអនា មិកបាននិយាយថាជំនួបកំពួលនេះអាចនឹងប្រព្រឹត្តទៅនាចុងខែមេសាឬបន្ទាប់ពីការបំពេញទស្សនៈកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក Putin នៅចិន។ នៅក្នុងព្រឹត្តិ ការណ៍ផ្សេងទៀតនាថ្ងៃទី ១៥ ខែ មេសា ក្រសួងការបរទេសកូរ៉េខាងត្បូងបានអោយដឹងថារដ្ឋមន្ត្រីការបរទេសលោកស្រី Kang Kyung-wha បានអំពាវនាវរដ្ឋសភាអាមេ រិកគាំទ្រការដោះស្រាយបញ្ហានុយក្លេអ៊ែរនៅស.ប.បកូរ៉េតាមរយៈសន្ទនានិងការចរចា។ ក្នុងជំនួបជាមួយលោកស្រី Kang Kyung-wha សមាជិកសភាអាមេរិកមួយក្រុមកំពុងមានដំណើរទស្សនកិច្ចនៅទីក្រុងសេអ៊ូលបានអះអាងឡើងវិញថាទីក្រុងវ៉ាស៊ីនតោន និងទីក្រុង សេអ៊ូលចែករំលែការសន្យានេះឆ្ពោះទៅរំសាយនុយក្លេអ៊ែរនិងនាំមកនូវសន្តិភាពសំរាប់ឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ