វិមានបញ្ចកោណនឹងផ្លាស់ប្តូរយុទ្ធសាស្ត្រការពារជាតិក្នុងករណីថវិការរដ្ឋបន្តត្រូវ កាត់បន្ថយ

វិមានបញ្ចកោណនឹងផ្លាស់ប្តូរយុទ្ធសាស្ត្រការពារជាតិក្នុងករណីថវិការរដ្ឋបន្តត្រូវ កាត់បន្ថយ - ảnh 1
វិមានបញ្ចកោណនឹងផ្លាស់ប្តូរយុទ្ធសាស្ត្រការពារជាតិក្នុងករណីថវិការរដ្ឋបន្តត្រូវ កាត់បន្ថយ
(Image: VNA)


(VOVworld) – នាថ្ងៃទី ៤ មិនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter បាន អំពាវនាវឲ្យបណ្ដាសមាជិកសភាអនុម័តលើផែនការថវិការរដ្ឋជាសារវ័ន្តនៃវិមានបញ្ច
កោណ ព្រមទាំង ព្រមានថា៖ ការកាត់បន្ថយថវិការដ្ឋនឹងធ្វើឲ្យកងទ័ពនៃប្រទេសនេះ​មិនអាចអនវុត្តយុទ្ធសាស្ត្រការពារជាតិទេ។ នៅសម័យសួរដេញដោលនៅអនុគណៈ កម្មការផ្តល់ថវិការរដ្ឋនៅសភាជាន់ទាបអាមេរិក លោក Carter បានអះអាងថា៖ ប្រសិន
បើ ថវិការការពារជាតិត្រូវកាត់បន្ថយថែមទៀត រដ្ឋអំណាចរបស់ប្រធានាធិ បតី លោក
Obama នឹងត្រូវពិនិត្យឡើងវិញយុទ្ធសាស្ត្ររបស់ខ្លួននិងធ្វើឲ្យវ៉ាស៊ីនតោន ជួបការ
លំបាកក្នុងការប្រឈមមុខនឹងជំលោះធំ១។ ក្នុងពេលនោះ ប្រធានក្រុមប្រឹក្សារ សេនាធិការកងកំលាំងចំរុះអាមេរិក ឧត្តមសេនីយ៍ Martin Dempsey ក៏បានឲ្យដឹងថា៖ ក្នុងករណីពោលខាងលើកងទ័ពអាមេរិកគ្មានសមត្ថភាពទប់ទល់នឹងគំរាមកំហែង
លើសកលលោក។ ប៉ុន្តែ តាមប្រធានអនុគណៈកម្មការ សមាជិកសភា គណៈបក្ស
សាធារណៈ លោក Rodney Frelinghuysen បានឲ្យដឹងថា៖ គណៈកម្មការ ផ្តល់ថវិការ
រដ្ឋនៅសភាជាន់ទាបគ្មានការជ្រើសរើសផ្សេងណាមួយក្រៅការពីប្រតិបត្តិតាម
ច្បាប់នាបច្ចុប្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ