វាយតម្លៃអំពីកម្រិតត្រៀមខ្លួនជាស្រេចអំពីរដ្ឋាភិបាលឌីជីថលនិងទិន្នន័យបើកនៅវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី១៧ខែមករា ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម បានរួមសហ ការជាមួយធនាគារពិភពលោក និងអង្គការផ្តួចផ្តើមគំនិតវៀតណាម រៀបចំសិក្ខាសាលា សំដៅចែករំលែកនូវលទ្ធផលវាយតម្លៃលើកម្រិតត្រៀមខ្លួនជាស្រេច សម្រាប់រដ្ឋាភិបាលឌីជីថលនិងទិន្នន័យបើក (ការវាយតម្លៃ ADDG)។
ទិដ្ឋភាពនៃសិក្ខាសាលា |
ការវាយតម្លៃនេះគឺស្ថិតក្នុងក្របខ័ណ្ឌនៃការជួយឧបត្ថម្ភ របស់ធនាគារពិភពលោក សម្រាប់រដ្ឋាភិបាលវៀតណាម ក្នុងការជំរុញដំណើរការរដ្ឋា ភិបាលអេឡិចត្រូនិកនៅវៀតណាមប្រកបដោយប្រសិទ្ធភាពជាក់ស្តែង។
អញ្ជើញថ្លែងមតិនៅសិក្ខាសាលានេះ រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិ បាលវៀតណាម លោក Mai Tien Dung បានឲ្យដឹងថា ដំណើរការអនុវត្តកំណែទម្រង់រដ្ឋបាល ពិសេសគឺកំណែទម្រង់បែបបទរដ្ឋបាល ក៏ដូចជាការអនុវត្តបច្ចេកវិទ្យាព័ត៌មាន បង្កើតរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀត ណាម បានប្រព្រឹត្តទៅកាលពីប៉ុន្មានឆ្នាំ៩០ នៃសតវត្សមុន ហើយទទួលបានជោគជ័យជាក់ស្តែងជាច្រើន។ ដើម្បី់បង្កើតនូវជំហានវិជ្ជមាន នៅអាណត្តិនេះ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីបានប្តេជ្ញា បញ្ជាណែនាំឲ្យក្រ សួង ស្ថាប័នគ្រប់ជាន់ថ្នាក់ ជំរុញខ្លាំងការធ្វើកំណែទម្រង់រដ្ឋបាលដោយតភ្ជាប់ជាមួយការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជា បង្កើតរដ្ឋាភិ បាលអេឡិចត្រូនិក។
យោងតាមលោក Achim Fock នាយកសម្របសម្រួលសកម្មភាពរបស់គម្រោងការនានានៅវៀតណាមនៃធនាគារពិភពលោក គឺការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល បានដើរតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍរបស់វៀត ណាម រូមចំណែកដោះស្រាយបញ្ហាជាច្រើនពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សា ហកម្ម៤.០ ក្នុងនោះមានទាំងបញ្ហាប្រឈមនិងឱកាស។ ហើយក្រោមការដឹកនាំរបស់រដ្ឋាភិបាល វៀតណាមទទួលបានការបោះជំហានវិជ្ជមានជាច្រើនក្នុងការអភិវឌ្ឍវិស័យឌីជីថល៕