វ៉ាស៊ីងតោនគ្មានផែនការសហប្រតិបត្តិការជាមួយ Damascus ក្នុងការប្រយុទ្ធប្រឆាំងនឹង IS


វ៉ាស៊ីងតោនគ្មានផែនការសហប្រតិបត្តិការជាមួយ Damascus ក្នុងការប្រយុទ្ធប្រឆាំងនឹង IS - ảnh 1
វ៉ាស៊ីងតោនគ្មានផែនការសហប្រតិបត្តិការជាមួយ Damascus ក្នុងការប្រយុទ្ធប្រឆាំងនឹង IS
(Image: VNA)

(VOVworld) – នាថ្ងៃទី ២៦ សីហា មជ្ឈដ្ឋានមន្ត្រីអាមេរិកបានអះអាងថា៖ វ៉ាស៊ីងតោន គ្មានផែនការសហប្រតិបត្តិការជាមួយ Damascus ក្នុងការប្រយុទ្ធប្រឆាំងនឹងកំលាំង
“រដ្ឋឥស្លាម” ស្វ័យប្រកាស (IS) នៅស៊ីរី ដោយមិនអើពើដល់ការព្រមានរបស់ស៊ីរីថា៖ រាល់សកម្មភាពយោធានៅតំបន់ដែនដីរបស់ប្រទេសនេះត្រូវបានអនុញ្ញត្តិ។ សេចក្តីថ្លែងការពោលខាងលើត្រូវបាននាំចេញក្រោយរយៈពេល ១ ថ្ងៃបន្ទាប់ពី
រដ្ឋអំណាចស៊ីរីបានសម្តែងគោលបំណងសហប្រតិបត្តិការជាមួយសហគមន៍
អន្តរជាតិជាលើកដំបូង ក្នុងនោះ មានអាមេរិកនិងអង់គ្លេសដើម្បីកំទិចបណ្ដាជន
ប្រដាប់អាវុធជ្រុលនិយម IS ។ មុននោះ អាមេរិកបានដាក់ពង្រាយយន្តហោះស៊ើប
ការនៅស៊ីរី។ ក្នុងប្រតិកម្មមួយរបស់ Damascus រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid
Muallem បានសង្កត់ធ្ងន់ថា៖ ស៊ីរីមិន​យល់ព្រមបណ្ដាការវាយប្រហារយោធាដោយ
ឯកតោភាគីរបស់អាមេរិក ឬ ប្រទេសណាមួយឡើយ។ លោកព្រមមានថា៖ រាល់
សកម្មភាពរំលោភលើអធិបតេយ្យភាពរបស់ស៊ីរីនឹងត្រូវបានចាត់ទុកជាសកម្មភាព
ឈ្លានពាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ