វិស័យការទូតទីក្រុងហូជីមិញមានព្រឹត្តិការលេចធ្លោជាច្រើននាឆ្នាំ ២០១៧
(VOVWORLD) -នាថ្ងៃទី ២៩ ធ្នូ មន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញបានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ ២០១៧ និងអនុវត្តភារកិច្ចឆ្នាំ ២០១៨។ ឆ្នាំ ២០១៧ គឺជាឆ្នាំជោគជ័យអំពីវិស័យការទូតរបស់ទីក្រុងហូជីមិញ ដោយមានព្រឹត្តិការណ៍សំខាន់ៗដូចជា៖ ឆ្នាំ APEC ២០១៧ និងរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ានដើម។
វិស័យការទូតទីក្រុងហូជីមិញមានព្រឹត្តិការលេចធ្លោជាច្រើននាឆ្នាំ ២០១៧ |
នាថ្ងៃទី ២៩ ធ្នូ មន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញបានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ ២០១៧ និងអនុវត្តភារកិច្ចឆ្នាំ ២០១៨។ ឆ្នាំ ២០១៧ គឺជាឆ្នាំជោគជ័យអំពីវិស័យការទូតរបស់ទីក្រុងហូជីមិញ ដោយមានព្រឹត្តិការណ៍សំខាន់ៗដូចជា៖ ឆ្នាំ APEC ២០១៧ និងរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ានដើម។ ទីក្រុងបានទទួលក្រុមភ្ញៀវអន្តរជាតិចំនួន ១៥៥ ក្រុម។ ជាពិសេសគឺព្រឹត្តិការណ៍ ឆ្នាំ APEC ២០១៧ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីសហគ្រាស SME ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញគឺជាឱកាសសម្រាប់ការតភ្ជាប់ជាមួយខឿនសេដ្ខកិច្ចសកល។
អញ្ជើញមតិនៅក្នុងសន្និសីទនេះអនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបទេសវៀតណាម លោក Bui Thanh Son បានស្នើឲ្យទីក្រុងហូជីមិញបន្តជាមូលដ្ឋានឈានមុខគេក្នុងកិច្ចការទូត ហើយម្ចាស់ការបើកទូលាយទំនាក់ទំនងជាមួយដៃគូបរទេស៕