វិស័យការទូតសាធារណៈនិងកិច្ចសហប្រតិបត្តិការឥណ្ឌា - វៀតណាម
(VOVWORLD) - នាថ្ងៃទី ១២ មិថុនា ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាបាន សហ ការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអង្គការស្រាវជ្រាវគោល នយោ បាយនិងប្រគល់អំណាច (SPSE - ឥណ្ឌា) រៀបចំសិក្ខាសាលា តាមអ៊ិនធឺរណែត ស្តីពី “វិស័យការទូតសាធារណៈនិងទំនាក់ទំនងវៀតណាម - ឥណ្ឌា”។
តំណាងដែលចូលរួមសិក្ខាសាលាតាមអ៊ិនធឺរណែត |
ថ្លែងមតិក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឥណ្ឌា លោក Pham Sanh Chau បានសង្កត់ធ្ងន់ថា ឥណ្ឌានិងវៀតណាមមានចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង និងមានទំនាក់ទំនងវប្បធម៌ជិត ២ ពាន់ឆ្នាំនៃប្រវត្តិសាស្ត្រហើយត្រូវបានអ្នកដឹកនាំច្រើនជំនាន់ ជាពិសេស លោកប្រធានហូជីមិញ នាយករដ្ឋមន្រ្តី Jawaharlal Nehru និងប្រជាជននៃប្រទេសទាំងពីរបានខិតខំពូនជ្រុំនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ទន្ទឹមនឹងការអភិវឌ្ឍន៍វិជ្ជមាននៃទំនាក់ទំនងនយោបាយ មក ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរក៏ត្រូវបានពង្រឹងជានិច្ចផងដែរ។ វិស័យការទូតប្រជាជនគឺ ជាស្ពានសំខាន់មួយដើម្បីតភ្ជាប់ប្រទេសទាំងពីរ រួមចំណែកលើកកម្ពស់និងពង្រឹងចំណងមិត្តភាពជាប្រពៃ ណីល្អគួរឱ្យទុកចិត្ត ក្នុងបរិបទដែលវៀតណាមនិងឥណ្ឌា កំពុងមានបំណងធ្វើសមាហរណកម្មយ៉ាងសកម្មនិងស៊ីជម្រៅចូលទៅក្នុងសហគមន៍អន្តរជាតិ។
នៅក្នុងសិក្ខាសាលានេះ អ្នកប្រាជ្ញបានដាក់ចេញនូវសំណួរជាច្រើន អំពីបទពិសោធន៍ជោគជ័យរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ព្រមទាំងសម្តែងនូវការចាប់អារម្មណ៍ថា វៀតណាមជាប្រទេសដែលបានគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អ ហើយគ្មានអ្នកជំងឺណាម្នាក់បានស្លាប់នោះឡើយ៕