វិស័យទេសចរណ៍ទីក្រុងហាណូយឆ្លើយ​តបនឹងការរីករាលដាល​នៃជំងឺរាតត្បាត​កូវីដ ១៩ ក្នុងស្ថានភាពថ្មី

(VOVWORLD) - បណ្ដាគោលដៅទេសចរនៅទីក្រុងហាណូយនឹងអនុវត្តន៍យ៉ាងតឹងរឹងនូវវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវិដ ១៩ ជូនភ្ញៀវទេសចរ ដូចជាបាញ់ថ្នាំកំចាត់មេរោគតាមគោលដៅទេសចរណ៍ តម្រូវឲ្យភ្ញៀវទេសចរពាក់ម៉ាស់ លាងសម្អាតដៃជាប្រចាំមុនពេលចូលទស្សនាគោលដៅទេសចរណ៍។
វិស័យទេសចរណ៍ទីក្រុងហាណូយឆ្លើយ​តបនឹងការរីករាលដាល​នៃជំងឺរាតត្បាត​កូវីដ ១៩ ក្នុងស្ថានភាពថ្មី - ảnh 1 វិស័យទេសចរណ៍ទីក្រុងហាណូយឆ្លើយតបនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ក្នុងស្ថានភាពថ្មី

មន្ទីរទេសចរណ៍ទីក្រុងហាណូយបានឲ្យដឹងថា សហគ្រាសទេសចរណ៍មួយចំនួនដូចជា៖ Vietravel នៅទីក្រុងហាណូយ, Flamingo Redtours, Vietrantour, Hanoitourist បានណែនាំឲ្យភ្ញៀវទេសចរពន្យាពេលផែនការធ្វើដំណើរកំសាន្តដល់ពេលវេលាសមស្រប។ សហគ្រាសទេសចរណ៍នឹងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ ធានាសិទ្ធិ សុវត្ថិភាពជូនភ្ញៀវទេសចរ។

បណ្ដាគោលដៅទេសចរនៅទីក្រុងហាណូយនឹងអនុវត្តន៍យ៉ាងតឹងរឹងនូវវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវិដ ១៩ ជូនភ្ញៀវទេសចរ ដូចជាបាញ់ថ្នាំកំចាត់មេរោគតាមគោលដៅទេសចរណ៍ តម្រូវឲ្យភ្ញៀវទេសចរពាក់ម៉ាស់ លាងសម្អាតដៃជាប្រចាំមុនពេលចូលទស្សនាគោលដៅទេសចរណ៍ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ