វិស័យទេសចរណ៍វៀតណាមត្រៀមជាស្រេចស្វាគមន៍ភ្ញៀវអន្តរជាតិ

(VOVWORLD) - លទ្ធផលអវិជ្ជមានត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសកម្មភាពទេសចរណ៍។ 
វិស័យទេសចរណ៍វៀតណាមត្រៀមជាស្រេចស្វាគមន៍ភ្ញៀវអន្តរជាតិ - ảnh 1ប្អូនៗកុមារ រីករាយទស្សនានៅ Phu Quoc (រូបថត៖ CTV/Vietnam+)

បន្ទាប់ពីត្រូវបិទផ្លូវអាកាសអស់រយៈពេលយ៉ាងយូរ ដោយសារជំងឺរាតត្បាត និងបន្ទាប់ពីរយៈពេល ៣ ខែនៃការសាកល្បងប្រកបដោយជោគជ័យការស្វាគមន៍ភ្ញៀវអន្តរជាតិតាមកម្មវិធីលិខិតឆ្លងដែនវ៉ាក់សាំង ចាប់ពីថ្ងៃទី ១៥ ខែមីនា វៀតណាមបានបើកជាផ្លូវការទាំងស្រុងសម្រាប់ទេសចរណ៍អន្តរជាតិ។

ឧបសគ្គបច្ចេកទេសជាច្រើនលើការធ្វើតេស្តនិងការធ្វើចត្តាឡីស័ក ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ស្នើឱ្យដកចេញពេលបើកទេសចរណ៍ឡើងវិញ។ អ្នកធ្វើដំណើរមកកាន់ប្រទេសវៀតណាមត្រូវតែទទួលបានលទ្ធផលអវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោងមុនពេលចាកចេញ។ ក្នុងរយៈពេល ២៤ ម៉ោងដំបូង ទៅកន្លែងស្នាក់នៅដើម្បីធ្វើតេស្តរក nCoV។ លទ្ធផលអវិជ្ជមានត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសកម្មភាពទេសចរណ៍។ ទន្ទឹមនឹងនេះ ភ្ញៀវដែលចូលតាមផ្លូវគោក ផ្លូវសមុទ្រ ឬផ្លូវដែក ត្រូវបានធ្វើតេស្តនៅច្រកទ្វារព្រំដែន បើសិនជាអវិជ្ជមានអាចធ្វើដំណើរដោយមិនបាច់អនុវត្តន៍ការធ្វើចត្តាឡីស័ក។ ក្រសួងសុខាភិបាលស្នើថា ភ្ញៀវទាំងនេះ មិនចាំបាច់ធ្វើតេស្តិ៍ក្រោយចូលមកប្រទេសទេ ប៉ុន្តែត្រូវមានវិធានការបង្ការជំងឺដូចគ្នាទៅនឹងអ្នកដែលបានស្នាក់នៅប្រទេសវៀតណាមដែរ ហើយទន្ទឹមនឹងនោះ ប្រជាពលរដ្ឋដែលចូលប្រទេស មិនត្រូវការបញ្ជាក់ពីការចាក់វ៉ាក់សាំងប្រឆាំងបង្ការកូវីដ ១៩ ឬធ្លាប់ជាអ្នកជំងឺ F0 ជាសះស្បើយឡើយ។ លោក Nguyen Trung Khanh អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានឲ្យដឹងថា៖ “ដំបូងបង្អស់គឺសំដៅលើទីផ្សារដែលមិនមានបទប្បញ្ញត្តិតឹងរ៉ឹងពេក លើការងារធ្វើចត្តាឡីស័ក បន្ទាប់ពីធ្វើដំណើរទេសចរណ៍វិលត្រឡប់មកពីប្រទេសវៀតណាម។ ទីពីរ ទីផ្សារដែលបានបើកទ្វារឡើងវិញ និងទាក់ទាញភ្ញៀវអន្តរជាតិ ក៏ដូចជាបង្កើតលក្ខខណ្ឌសម្រាប់ពលរដ្ឋរបស់ខ្លួនទៅក្រៅប្រទេស យើងក៏នឹងស្វែងយល់និងធ្វើបច្ចុប្បន្នភាពជាក់ស្តែង ឈរនៅលើមូលដ្ឋាននោះ យើងនឹងមានគោលនយោបាយនិងយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីទាក់ទងផ្ទាល់នឹងទីផ្សារនេះ”។

យ៉ាងណាមិញ ផែនការទទួលស្វាគមន៍ភ្ញៀវទេសចរជាផ្លូវការនឹងត្រូវបានរដ្ឋាភិបាលអនុម័ត មុនពេល វៀតណាមបើកទ្វារទេសចរណ៍ពេញលេញ ចាប់ពីថ្ងៃទី ១៥ ខែមីនា។ បច្ចុប្បន្ននេះ ការគ្របដណ្តប់វ៉ាក់សាំងរបស់វៀតណាមស្ថិតនៅក្នុងប្រទេសកំពូលទាំង ៦ លើពិភពលោក ហើយខេត្តនិងទីក្រុងជាច្រើនដែលមានមជ្ឈមណ្ឌលទេសចរណ៍ធំៗ បានគ្របដណ្តប់វ៉ាក់សាំងដូសទី ៣ ឡើងដល់ជាង ៥៣%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ