វិស័យយុត្តិធម៌រួមចំណែកយ៉ាងសកម្មក្នុងដំណើរការកសាងនីតិរដ្ឋសង្គម​និយម

(VOVWORLD) - នាថ្ងៃទី ២៧ សីហា នៅទីក្រុងហាណូយ ក្រសួងយុត្តិធម៌បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូស្ដីពី “វិស័យយុត្តិធម៌ - រយៈពេល ៧៥ ឆ្នាំ នៃការកសាង និងអភិវឌ្ឍន៍” ។ 
វិស័យយុត្តិធម៌រួមចំណែកយ៉ាងសកម្មក្នុងដំណើរការកសាងនីតិរដ្ឋសង្គម​និយម - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ moj.gov.vn)

សិក្ខាសាលានេះ គឺជាសកម្មភាពប្រកបដោយអត្ថន័យជាក់ស្តែង ឆ្ពោះទៅពិធីរំលឹកខួបលើកទី ៧៥ ឆ្នាំ នៃថ្ងៃបង្កើតវិស័យយុត្តិធម៌វៀត ណាម (២៨ សីហា ឆ្នាំ ១៩៤៥ - ២៨ សីហា ឆ្នាំ ២០២០) និងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិនៃវិស័យយុត្តិធម៌លើកទី ៥។

អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលានេះ អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក Nguyen Thanh Tinh បានលើកច្បាស់ថា ដំណើរការបង្កើត និងការអភិវឌ្ឍនៃវិស័យយុត្តិធម៌បានផ្សារភ្ជាប់នឹងដំណើរការតស៊ូដណ្ដើមឯករាជ្យជាតិ ដណ្ដើមរដ្ឋអំណាច ការពាររដ្ឋអំណាចក្នុងបុព្វហេតុការពារមាតុភូមិ ឯកភាពប្រទេសជាតិ។ រហូតមកដល់ពេលនេះ វិស័យយុត្តិធម៌បានរីកចម្រើនយ៉ាងរឹងមាំ ព្រមទាំងអះអាងនូវឋានៈ តួនាទី ដែលមិនអាចខ្វះបានសម្រាប់បុព្វហេតុរួមរបស់ប្រទេសជាតិ ជាពិសេសគឺដំណើរការអភិវឌ្ឍរបស់ ប្រព័ន្ធយុត្តិធម៌ និងច្បាប់ ដើម្បីកសាងនីតិរដ្ឋសង្គមនិយម។

យោងតាមលោក Nguyen Thanh Tinh បានឲ្យដឹងថា ក្នុងបរិបទ នៃសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមមានការអភិវឌ្ឍ និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅនោះ ផ្នែកយុត្តិធម៌ទាំងមូលនឹងបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្កើតកម្លាំងចលករ ជំនះពុះពារលើការលំបាក សំដៅបន្តទទួលបានជោគជ័យ ក៏ដូចជារួមចំណែកទៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ