វិហារ Au Lac នៅទីក្រុង Da Lat ទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករក្នុង ឱកាសពិធីបុណ្យសែនខួបស្ដេច Hung
(VOVWORLD) - ពិធីការសែនខួបបានប្រព្រឹត្តទៅយ៉ាងមហោឡារឹតតាមទំនៀមទំលាប់ ប្រពៃណី សំដៅបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាស្ដេច Hung ទ្រង់ដោយមានគុណបំណាច់ស្ថាបនាប្រទេសជាតិ ក៏ដូចជាដូនតាបុព្វបុរសដោយ បានតស៊ូប្រឆាំងសត្រូវឈ្លានពានយ៉ាងក្លាហាន មោះមុត ផងដែរ។
វិហារ Au Lac ទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករក្នុងឱកាសពិធីបុណ្យសែនខួបស្ដេច Hung |
នាថ្ងៃទី១៤ ខែមេសា នៅវិហារ Au Lac នៅលើកំពូលភ្នំ Phuong Hoang ចំណុះតំបន់ទេសចរណ៍ល្បាក់ទឹក Prenn Da Lat ខេត្ត Lam Dong បានរៀបចំពិធី បុណ្យសែនខួបស្ដេច Hung ដោយមានការចូលរួមរបស់ប្រជាជនក្នុងតំបន់ក៏ដូច ជាភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
ពិធីការសែនខួបបានប្រព្រឹត្តទៅយ៉ាងមហោឡារឹតតាមទំនៀមទំលាប់ ប្រពៃណី សំដៅបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាស្ដេច Hung ទ្រង់ដោយមានគុណបំណាច់ស្ថាបនាប្រទេសជាតិ ក៏ដូចជាដូនតាបុព្វបុរសដោយ បានតស៊ូប្រឆាំងសត្រូវឈ្លានពានយ៉ាងក្លាហានមោះមុត ផងដែរ។ លោក Nguyen Xuan Hao នៅទីក្រុង Da Lat បានថ្លែងថា៖
“វៀតណាមយើងមានឃ្លាថា ទោះបីជាទៅដល់ទីណាក៏ដោយ ប៉ុន្តែត្រូវចាំ ទិវាសែនខួបដូនតាជានិច្ច។ ថ្ងៃនេះ មានឪពុកម្ដាយ ជនចាស់ជរាជាច្រើនបាននាំ កូនចៅមកចូលរួមពិធីបុណ្យនេះ ដើម្បីផ្ដែផ្ដាំអោយកូនចៅត្រូវបន្តបុព្វហេតុរបស់ ដូនតា។ ជារៀងរាល់ឆ្នាំ ប្រជាជនខេត្ត Lam Dong តែងតែមកដល់ទីនេះដើម្បីអុជ ធូបទៀន ហើយបួងសួងសុំអោយប្រទេសជាតិសុខសាន្តត្រាណ ប្រជាជនសម្បូរ ធូធារ”។
បន្ទាប់ពីពិធីការសែនខួប គឺជាផ្នែកបុណ្យដោយមានល្បែងកំសាន្ត សកម្ម ភាពសិល្បៈប្រជាប្រិយនិងពិព័រណ៍វប្បធម៌ចំណីអាហារ ដើម្បីបម្រើអោយតម្រូវ ការលែងកំសាន្ត សម្រាកលំហែកាយរបស់ប្រជាជននិងភ្ញៀវទេសចរ៕