វិហារ Notre Dame នៅទីក្រុងប៉ារីស ប្រទេសបារាំង បានបញ្ចប់ប៉មថ្មី
(VOVWORLD) - វិហារ Notre Dame ដ៏ល្បីល្បាញនឹងត្រូវបញ្ចប់ការអភិរក្សនៅចុងឆ្នាំនេះ។
វិហារ Notre Dame ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កំឡុងពេលសាងសង់ឡើងវិញ បន្ទាប់ពីភ្លើងឆេះ (រូបថត៖ THX/TTXVN) |
នៅថ្ងៃទី ១៤ ខែមេសា ប្រធានាធិបតីបារាំង Emmanuel Macron បានទៅទស្សនាវិហារ Notre Dame ក្នុងទីក្រុងប៉ារីស ដើម្បីរំលឹកខួបលើកទី ៤ នៃអគ្គីភ័យដែលបានបំផ្លាញផ្នែកសំខាន់ៗនៃទីតាំងប្រវត្តិសាស្ត្រនេះ។ វិហារ Notre Dame ដ៏ល្បីល្បាញនឹងត្រូវបញ្ចប់ការអភិរក្សនៅចុងឆ្នាំនេះ។ នេះនឹងជាច្បាប់ចម្លងពិតប្រាកដនៃប៉មកម្ពស់ ៩៦ ម៉ែត្រ ដែលរចនា និងសាងសង់ដោយស្ថាបត្យករ Viollet-Le-Duc សម្រាប់ព្រះវិហារសតវត្សទី ១៩។
ប៉មថ្មីធ្វើពីដើមឈើអុក និងស្រោបដោយសំណ។ មូលដ្ឋានឈើទម្ងន់ ៨០ តោននៃ កំពូលប៉ម ដែលដាក់នៅលើកំពូលថ្ម ៥០ ម៉ែត្រ ពីលើមជ្ឈមណ្ឌលនៃវិហារនេះនឹងត្រូវបានបញ្ចប់នៅថ្ងៃទី ១៥ ខែមេសា ពោលគឺ ៤ ឆ្នាំចាប់តាំងពីការបំផ្លិចបំផ្លាញដោយអគ្គិភ័យដែលធ្វើឲ្យរញ្ជួយពិភពលោក។ Notre Dame ត្រូវបានគេរំពឹងថា នឹងបើកឡើងវិញសម្រាប់បម្រើភ្ញៀវទេសចរនៅចុងឆ្នាំ ២០២៤៕