វិហារ Notre Dame នៅទីក្រុងហូជីមិញត្រូវបានជ្រើសរើសជាវិហារមួយក្នុង ចំណោមវិហារទាំង១៩ដ៏ស្អាតបំផុតទូទាំងពិភពលោក

(VOVWORLD) - វិហារ Notre Dame ត្រូវបានចាត់ទុកថា ជានិមិត្តរូបនៃទីក្រុង ហូជីមិញ ហើយតែងតែមានវត្តមានក្នុងជម្រើសកំពូលវិហារដ៏ស្អាតបំផុតលើ ពិភពលោកអាស្រ័យដោយមានភាពបុរមបុរាណនិងស្ថាបត្យកម្មដ៏វិសេស វិសាល។
វិហារ Notre Dame នៅទីក្រុងហូជីមិញត្រូវបានជ្រើសរើសជាវិហារមួយក្នុង ចំណោមវិហារទាំង១៩ដ៏ស្អាតបំផុតទូទាំងពិភពលោក - ảnh 1វិហារ Notre Dame នៅទីក្រុងហូជីមិញ (រូបថត៖ vntrip.vn) 

កាសែត Business Insider របស់អាមេរិក នាពេលថ្មីៗនេះ បានចុះ ផ្សាយរូបភាពនៃវិហារ Notre Dame នៅទីក្រុងហូជីមិញ ដោយជ្រើសរើសទី នេះជាវិហារមួយក្នុងចំណោមវិហារទាំង១៩ដ៏ស្អាតអស្ចារ្យបំផុតទូទាំងពិភពលោក។ វិហារ Notre Dame ត្រូវបានចាត់ទុកថា ជានិមិត្តរូបនៃទីក្រុង ហូជីមិញ ហើយតែងតែមានវត្តមានក្នុងជម្រើសកំពូលវិហារដ៏ស្អាតបំផុតលើ ពិភពលោកអាស្រ័យដោយមានភាពបុរមបុរាណនិងស្ថាបត្យកម្មដ៏វិសេស វិសាល។

នាថ្ងៃទី៧ តុលា ឆ្នាំ១៩៧៧ ប៊ីស្សព Isidore Colombert ជាតំណាងនៃ តំបន់សាសនា Tay Dang បានអនុវត្តពិធីបញ្ចុះបឋមសីលាសម្រាប់សាង សង់វិហារ។ សំណង់នេះត្រូវបានសម្រេចរួចរាល់ក្នុងរយៈពេល២ឆ្នាំកន្លះ ក្នុងការចំណាយប្រមាណ២,៥លានហ្វង់បារាំង ដោយមានឈ្នោះដើមថា វិហាររដ្ឋ។ វិហារត្រូវបានប្ដូរឈ្មោះជាវិហារ Notre Dame នាថ្ងៃទី១៦ កុម្ភៈ ឆ្នាំ១៩៥៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ