សិក្ខសាលាជំនាញសំដៅបង្កើនសមត្ថភាពចរចារពាណិជ្ជកម្មសំរាប់មន្ត្រីជាន់ខ្ពស់កម្ពុជា

(VOVworld) – នាថ្ងៃទី ១៣ វិច្ឆិកា សិក្ខសាលាជំនាញ សំដៅបង្កើនសមត្ថភាព
ចរចារពាណិជ្ជកម្មសំរាប់មន្ត្រីជាន់ខ្ពស់កម្ពុជា បានបើក នៅកម្ពុជា។ ព្រឹត្តិការណ៍
នេះត្រូវបានរៀបចំឡើងដោយគណៈលេខាធិការអាស៊ានគួបផ្សំជាមួយ ក្រសួង
ពាណិជ្ជកម្មនៃប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។ ប្រធាននាយកដ្ឋនពាណិជ្ជកម្មក្នុងប្រទេសចំណុះក្រសួងពាណិជ្ជកម្មកម្ពុជា
លោក ពេជ រិទ្ធី បានសង្កត់ធ្ងន់ថា៖ ការបណ្តុះបណ្ដាលអំពីការចរចារនិងគោល
នយោ បាយពាណិជ្ជកម្មគឺសំខាន់ណាស់ក្នុងការលើកកំពស់ការយល់ដឹងចំពោះ
បណ្ដាមន្ត្រីកម្ពុជាស្តីពីបញ្ហាអន្តរជាតិ រួមចំណែកលើកកំពស់ប្រសិទ្ធភាពបណ្ដា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន+១។ បណ្ដាសិក្ខាសាលាជំនាញស្រដៀងៗ
នឹងត្រូវបានរៀបចំឡើង នៅ ឡាវ មីយ៉ាង់ម៉ា និងវៀតណាម នាខែខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ