សិក្ខាសាលាតាមអនឡាញស្ដីអំពីស្ថានភាពនៅសមុទ្រខាងកើត

(VOVWORLD) - សិក្ខាសាលានេះបានចាត់ទុកថា គោលនយោបាយរបស់ចិននៅក្នុងតំបន់នោះគឺចង់គ្រប់គ្រងប្រភពធនធាននៅសមុទ្រខាងកើតដើម្បីបំពេញតម្រូវការថាមពលនៅក្នុងប្រទេស សូម្បីតែត្រៀមខ្លួនជាស្រេចរំលោភបំពានទៅលើសិទ្ធិនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់ប្រទេសជិតខាងនានា។
សិក្ខាសាលាតាមអនឡាញស្ដីអំពីស្ថានភាពនៅសមុទ្រខាងកើត - ảnh 1បណ្ដាតំណាងចូលរួមសិក្ខាសាលា (រូបថត៖ VOV) 

ថ្ងៃទី២០ មិថុនា វិទ្យាស្ថានបូព៌ាវិជ្ជាចំណុះបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានរៀបចំសិក្ខាសាលាតាម អនឡាញស្ដីអំពីស្ថានភាពនាបច្ចុប្បន្ននៅសមុទ្រខាងកើត ដោយមានការចូលរួមរបស់អ្នកប្រាជ្ញជាច្រើនមកពីសាកលវិទ្យាល័យនិងវិទ្យាស្ថាននានារបស់រុស្ស៊ី។

សិក្ខាសាលានេះបានចាត់ទុកថា គោលនយោបាយរបស់ចិននៅក្នុងតំបន់នោះគឺចង់គ្រប់គ្រងប្រភពធនធាននៅសមុទ្រខាងកើតដើម្បីបំពេញតម្រូវការថាមពលនៅក្នុងប្រទេស សូម្បីតែត្រៀមខ្លួនជាស្រេចរំលោភបំពានទៅលើសិទ្ធិនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់ប្រទេសជិតខាងនានា។

ពាក់ព័ន្ធដល់ទស្សនៈរបស់វៀតណាមក្នុងបញ្ហានេះ សិក្ខាសាលាបានសង្កត់ធ្ងន់ទៅលើគោលនយោបាយដ៏ឥតងាករេរបស់វៀតណាមអំពីការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ក៏ដូចជាគោរពតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ។ ក្រៅពីនោះ វៀតណាមក៏ផ្ដោតសំខាន់ទៅលើការបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសជាដៃគូផ្សេងៗនៅទ្វីបអាស៊ីដូចជា ឥណ្ឌា អូស្ត្រាលី ជប៉ុននិងរុស្ស៊ី។ ទំនាក់ទំនងសហប្រតិបតិ្តការនៅកម្រិតខ្ពស់រវាងវៀតណាមជាមួយប្រទេសពោលខាងលើបានរួមចំណែកបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាជំរុញសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ