សិក្ខាសាលាបណ្ដាអ្នកវិទ្យាសាស្ត្រវ័យក្មេងវៀតណាមនៅកូរ៉េខាងត្បូងលើកទី ៤

(VOVWORLD) - នាថ្ងៃទី ១៥ មិថុនា សិក្ខាសាលាលើកទី ៤ អ្នកវិទ្យាសាស្ត្រ
វ័យក្មេងវៀតណាមនៅកូរ៉េខាងត្បូងឆ្នាំ ២០១៧ (ACVYS) បានប្រារព្ធឡើងនៅ មហាវិទ្យាល័យ Gachon ទីក្រុង Seongnam ខេត្ត Gyeonggi កូរ៉េខាងត្បូង។  
សិក្ខាសាលាបណ្ដាអ្នកវិទ្យាសាស្ត្រវ័យក្មេងវៀតណាមនៅកូរ៉េខាងត្បូងលើកទី ៤ - ảnh 1សិក្ខាសាលាបណ្ដាអ្នកវិទ្យាសាស្ត្រវ័យក្មេងវៀតណាមនៅកូរ៉េខាងត្បូងលើកទី ៤ 

(VOVworld) – នាថ្ងៃទី ១៥ មិថុនា សិក្ខាសាលាលើកទី ៤ អ្នកវិទ្យាសាស្ត្រវ័យក្មេងវៀតណាមនៅកូរ៉េខាងត្បូងឆ្នាំ ២០១៧ (ACVYS) បានប្រារព្ធឡើងនៅ មហាវិទ្យាល័យ Gachon ទីក្រុង Seongnam ខេត្ត Gyeonggi កូរ៉េខាងត្បូង។  នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ១៥ ទិវាងបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូងនិងលើកទី ១០ ទិវា បង្កើតសមាគមនិសិ្សតវៀតណាមនៅកូរ៉េខាងត្បូង។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋ ទូតរងវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Tran Anh Vu បានលើកច្បាស់ ថា៖ នាបច្ចុប្បន្ន ដោយមានចំនួនមនុស្ស ១៥ ពាន់នាក់ និស្សិតនិងអតីតនិស្សិត វៀតណាមនៅកូរ៉េខាងត្បូងឈរលំដាប់ថ្នាក់ទី ២ ខាងបរិមាណនិស្សិតបរទេស នៅទីនេះ។ ចំណះដឹងនិងបទពិសោធដែលគេទទួលបានក្នុងការសិក្សារៀនសូត្រ នៅកូរ៉េខាងត្បូងនឹងរួមចំណែកដ៏ធំធេងចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងទំនើប ភាវូបនីយកម្មនៅវៀតណាម។ សិក្ខាសាលា  ACVYS ឆ្នាំ ២០១៧ ទាក់ទាញការចូលរួមរបស់និស្សិតសាស្ត្រាចារណ៍មកពីវៀតណាមនិងបរទេសចំនួន ៣០០ នាក់ ដោយមានសំណងស្រាវជ្រាវចំនួន ១០០។ សិក្ខាសាលារួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការបច្ចេកវិទ្យាររវាងវៀតណាមនិងកូរ៉េខាង ត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ