សិក្ខាសាលាផ្សាភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍ Bac Giang-Thai Nguyen-Hai Duong – Quang Ninh
|
ទិដ្ឋភាពនៃសុក្ខាសាលា (រូបថតៈdangcongsan.vn ) |
(VOVworld)-បន្តរាល់សកម្មភាពនៃព្រឹត្តការណ៍ ទិវាបុណ្យវប្បធម៌ កីឡានិងទេស ចរណ៍នៃបណ្តាជនជាតិខេត្ត Bac Giang លើកទី៦ នាថ្ងៃទី៤តុលា នៅខេត្ត Bac
Giang បានប្រព្រឹត្តទៅសិក្ខាសាលាផ្សាភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍ Bac Giang-
Thai Nguyen-Hai Duong – Quang Ninh ដោយគណៈបញ្ជាណែនាំអភិវឌ្ឍន៍ ទេស
ចរណ៍ខេត្តរៀបចំឡើង។ នៅទីនេះ លោកNguyen The Chinh នាយកមន្ទី វប្បធម៌កីឡានិងទេសចរណ៍ខេត្ត Bac Giang បានឲ្យដឹងថា៖
“តំបន់ទាំង៤ Bac Giang-Thai Nguyen-Hai Duong – Quang Ninh សុទ្ធតែ
មានប្រភពធនធនធម្មជាតិពហុបៃប ក្នុងនោះមានធនធានទេសចរណ៍ពោពេញ
លក្ខណៈមនុស្សសាស្រ្ត និងអត្ត សញ្ញានជាតិ។ ដោយមានធម្មជាតិអំណោយ
ផលដូច្នេះ ប្រសិនបើខេត្តទាំង៤នេះ ស្រុះចិត្តគំនិត អនុវតន៍ដ៏ល្អនូវការផ្សាភ្ជាប់ និងសហប្រតិបត្តិការគឺខេត្តទាំង៤នេះ នឹងបង្កើតឡើងផលិតផលទេស
ចរណ៍ថ្មីដែលមានការប្រកួតប្រជែងខ្ពស់ទាក់ទាញវិនិយោគិននិងភ្ញៀវមក
ទស្សនាជាច្រើនកុះករ”។
តាមរយៈសិក្ខាសាលានេះ បណ្តាអង្កភាពទេសចរណ៍របស់ខេត្តនីមួយៗ មានឯកសារបន្ថែមអំពីទេសចរណ៍ខេត្ត Bac Giang ដើម្បីបញ្ចូនមកកសាងទួរ
ទេសចរណ៍។ ទន្ទឹមនឹងនោះ ស្ថាប័នផ្សព្វផ្សាយនានា នឹងមានព័ត៌មានអំពីខេត្តទាំង៤ដើម្បីផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស៕