សិក្ខាសាលាពិគ្រោះយោបល់គំរោងការទំនប់វារីអគ្គិសនី Don Sahong នៅទន្លេមេគង្គ
|
ការសាងសង់វារីអគ្គសនី Don Sahong មានគ្រោះអាសន្នបណ្ដាលឡើងការផ្លាស់ប្តូរមិនអាចស្ដាបានចំពោះប្រព័ន្ធអេកូឡូស៊ីក្នុងដំបន់ (laodong.com) |
Vovworld-នាថ្ងៃទី២១សីហា គណៈកម្មាធិការបញ្ជាដំបន់ណាមបូខាងលិច
បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់អំពីគំរោងការទំនប់វារីអគ្គិសនី Don
Sahong លើទន្លេមេគង្គ។ ថ្លែងមតិនៅសិក្ខាសាលា លោកស្រី Nguy Thi Khanh នាយិការមណ្ឌលអភិវឌ្ឍន៍ច្នៃប្រឌិតបៃតងបានឲ្យដឹងថា សម័យប្រជុំរបស់គណៈកម្មាធិការទន្លេមេគង្គបានប្រព្រឹត្តទៅនាថ្ងៃទី២៦មិថុនាឆ្នាំ២០១៤នៅថៃ ឡាវបានប្រកាសដំណើរការពិគ្រោះយោបល់អំពីគំរោងការពោលខាងលើក្នុងរយៈពេល៦ខែ (ចាប់ពីខែកក្កដាឆ្នាំ២០១៤)។ នៅសិក្ខាសាលាអ្នកស្រាវជ្រាវអ្នកវិទ្យាសាស្ត្រសុទ្ធតែ
មានការចាត់ទុកថា ការសាងសង់វារីអគ្គសនី Don Sahong មានគ្រោះអាសន្នបណ្ដាល
ឡើងការផ្លាស់ប្តូរមិនអាចស្ដាបានចំពោះប្រព័ន្ធអេកូឡូស៊ីក្នុងដំបន់ល្បាក់ទឹក Khone បណ្ដាលគ្រោះថ្នាក់ដល់របរនេសាទក្នុងដីគោករបររកស៊ីនិងសន្តិសុខស្បៀងអាហារ
របស់ប្រជាជនក្នុងដំបន់វាលទំនាបទន្លេ Cuu Long៕