សិក្ខាសាលាពន្លឿនវិនិយោគនិងបើកផ្លូវហោះហើរអន្តរជាតិ ទីក្រុង Da Lat (វៀតណាម) - សឹង្ហបុរី
|
ព្រលានយន្ត្ឡហោះ Lien Khuong ទីក្រុង Da Lat ខេត្ត Lam Dong (Image: tienphong.vn) |
(VOVworld) – នាថ្ងៃទី ២១ តុលា ក្នុងសិក្ខាសាលាពន្លឿនវិនិយោគនិងបើកផ្លូវ
ហោះហើរអន្តរជាតិ ទីក្រុង Da Lat (វៀតណាម) - សឹង្ហបុរី ដែលត្រូវបានរៀបចំ
ឡើងនៅសឹង្ហបុរី ប្រធានគណៈកម្មាធិការខេត្ត Lam Dong (ភាគកណ្ដាល
វៀតណាម) លោក Nguyen Xuan Tien បានសង្កត់ធ្ងន់ថា៖ ខេត្តនឹងបង្កលក្ខណៈ ងាយស្រួលជួយឧបត្ថម្ភបណ្ដាអង្គភាពអាជីវកម្មនៅក្នុងនិងក្រៅប្រទេសអភិវឌ្ឍន៍ ទីផ្សារទេសចរណ៍អន្តរជាតិទៅកាន់ទីក្រុង Da Lat ក៏ដូចជា បណ្ដាអង្គភាពអាជីវ
កម្មនាំចេញទំនិញតាមរយៈសឹង្ហបុរីទៅប្រទេសទី ៣ ផងដែរ។ ទន្ទឹមនឹងនោះ
ខេត្ត នឹងមានគោលនយោបាយអាទិភាពសំរាប់ក្រុមហ៊ុនអាកាសចរណ៍ធ្វើ
អាជីវកម្មនៅ ទីនេះ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរី
លោក Tran Hai Hau បានសង្កត់ធ្ងន់ថា៖ នេះគឺជាពេលវេលាងាយស្រួលដើម្បី
បណ្ដាអង្គភាពអាជីវ កម្មសឹង្ហបុរីជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្ត Lam
Dong។ ស្ថានទូត វៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួន
ដើម្បីពង្រីកឱកាស សហប្រតិបត្តិការរវាងសហគមន៍អង្គភាពអាជីវកម្មរវាង
ប្រទេសទាំង ២ ឲ្យខ្លាំងក្លា ថែមទៀត៕