សិក្ខាសាលាវិទ្យាសាស្ត្រស្តីពីការផ្តល់មតិដើម្បី សុក្រិដ្ឋសេចក្តីព្រាងធ្វើ​ វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២

(VOVworld) – នាព្រឹកថ្ងៃទី ២២ កុម្ភៈ សិក្ខាសាលាវិទ្យាសាស្ត្រស្តីពី “ការផ្តល់មតិ ដើម្បីសុក្រិដ្ឋសេចក្តីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២” បានប្រព្រឹត្តទៅ
នៅរដ្ឋធានី ហាណូយ។ បណ្ដាអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ ជាច្រើនកុះករបាន ចូលរូមសិលក្ខាសាលានេះ។ បណ្ដាតំណាងបានប្រមូលផ្តុំវិភាគនិងវាយតំលៃ សេចក្តីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ និងការសុក្រិដ្ឋយន្តការនយោ
បាយ ជាដើម។ អ្នកជំនាញការជាន់ខ្ពស់របស់រដ្ឋសភាវៀតណាម លោក Tran Ngoc
Duong បានវាយតំលៃថា៖

“ក្នុងសេចក្តីព្រាងធ្វើវិសោធនកម្មឆ្នាំ ១៩៩២ សិទ្ធិមនុស្ស សិទ្ធិនិងភារកិច្ចជា
សារវន្តរបស់ប្រជាពលរដ្ឋមានការបោះជំហានថ្មីមួយចំនួន។ ទី ១ គឺ៖ ក្នុងជំពូក
ទី ២ កំណត់ថា៖ ប្រជាជនមានសិទ្ធិចូលរួមមតិក្នុងរដ្ឋធម្មនុញ្ញ។ ខ្លឹមសារអំពីសិទ្ធិ
មនុស្សសិទ្ធិភារកិច្ចជាសារវន្តរបស់ប្រជាពលរដ្ឋត្រូវបានកំណត់សមស្រប់ជាង
នឹងបណ្ដាសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក។សិទ្ធិថ្មីមួយចំនួន
ត្រូវបានបំពេញបន្ថែមដែលសម្តែងនូវការបោះជំហានថ្មីរបស់ការអភិវឌ្ឍន៍សិទ្ធិ​ ក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី កន្លងមក៕” 

សិក្ខាសាលាវិទ្យាសាស្ត្រស្តីពីការផ្តល់មតិដើម្បី សុក្រិដ្ឋសេចក្តីព្រាងធ្វើ​ វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ - ảnh 1
ក្នុងជំពូកទី ២ កំណត់ថា៖ ប្រជាជនមានសិទ្ធិចូលរួមមតិក្នុងរដ្ឋធម្មនុញ្ញ។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ