សិក្ខាសាលាវិទ្យសាស្ត្រស្តីពីសមុទ្រខាងកើតនៅអាមេរិក


សិក្ខាសាលាវិទ្យសាស្ត្រស្តីពីសមុទ្រខាងកើតនៅអាមេរិក - ảnh 1
សិក្ខាសាលាវិទ្យសាស្ត្រស្តីពីសមុទ្រខាងកើតនៅអាមេរិក (Image: VNA)

(VOVworld) – នាសប្តាហ៍កន្លងទៅ មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិង
អន្តរជាតិ (CSIS) របស់អាមេរិកបានរៀបចំសិក្ខាសាលាដោយប្រធានបទ
“វិទ្យាសាស្ត្រសមុទ្រ និងភូមិសាស្ត្រនយោបាយនៅសមុទ្រខាងកើត”។ បណ្ដាអ្នកប្រាជ្ញអាមេរិកបានឯកភាព ទស្សនៈថា៖ រាល់សកម្មភាពសាង
សងនិងផ្លាស់ប្តូរស្ថានភាពនៅសមុទ្រខាងកើតរបស់ចិននាពេលថ្មីៗនេះ
គឺគួឲ្យព្រួយបារម្មគំរាមកំហែងបំផ្លិចបំផ្លាញបរិស្ថានធម្មជាតិនៅសមុទ្រ
ខាងកើត។ បទអន្តរាគមន៍របស់អតីតអ្នកយកព័ត៌មានកាសែត “The
Washington Post” លោក  James Borton ត្រូវបានវាយតំលៃខ្ពស់។ លោក
James Borton បានឲ្យដឹងថា៖ ទោះបីជា ចិនអះអាងបណ្ដាគំរោងការណ៍
កសាងកោះ សិប្បនិម្មិតមិនជះឥទ្ធិពលដល់បរិស្ថានធម្មជាតិនៅសមុទ្រ
ខាងកើតក្តី ប៉ុន្តែ ភ័ស្តុតាង ដែលត្រូវបានប្រមូលផ្តុំបានសឲ្យឃើញ
លទ្ធផលខុសប្លែកទាំងស្រុង។ លោក James Borton បានឲ្យដឹងថែមទៀត
ថា៖ សកម្មភាពកសាងនិងបើកទូលាយកោះថ្មរបស់ចិន បានរំលោភលើ
អនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រ (UNCLOS)។ ទន្ទឹមនឹងនោះ លោក
James Borton បាននាំចេញការផ្តើមគំនិតបង្កើតគណៈកម្មាធិការពហុភាគី
នៅ សមុទ្រខាងកើតបៃតង់ដោយមានការចូលរួមរបស់អាស៊ានទៀតផង។
ក្នុងពេលនោះ នាយកទទួលបន្ទុកផ្នែកជីវសាស្ដ្រសមុទ្រនិងមុខរបបរនេសាទ
ត្រីចំណុះ មហាវិទ្យាល័យ Miami សាស្រ្តាចារ្យ John McManus បាននាំចេញ
ការផ្តើមគំនិតបង្កើត “ឧទ្យានសន្តិភាពនៅសមុទ្រ” នៅប្រជុំ Truong Sa
ក្នុងនោះ សង្កត់ធ្ងន់ទៅលើ ការអភិរក្សបរិស្ថាននៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ