សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ“បដិវត្តន៍ឧស្សាហកម្មលើកទី៤-បញ្ហាដាក់ចេញសម្រាប់ការអភិវឌ្ឍននៅវៀតណាម
|
ទិដ្ឋភាពនៃសិក្ខាសាលា |
(VOVworld)-នាថ្ងៃទី២៥វិច្ឆិកានៅទីក្រុងហាណូយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម
បានរួមសហការជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាមនិងអង្គការសហប្រ
ជាជាតិប្រចាំនៅវៀតណាម រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ ស្តីពី “បដិវត្តន៍
ឧស្សាហកម្មលើកទី៤និងរាល់បញ្ហាត្រូវបានដាក់ចេញសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមនៅវៀតណាម”។ ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា លោក Nguyen Van Binh
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានអះអាងថា៖
“អ្នកវិទ្យាសាស្ត្រ អ្នកជំនាញការ និងអ្នកគ្រប់គ្រងទាំងអស់ គប្បីពិភាគ្សាបំភ្លឺ
ច្បាស់រាល់ឱកាស និងការសាកល្បង ភាពងាយស្រួលនិងក្តីលំបាកសម្រាប់វៀតណាម
ចំពោះឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។ដាក់ចេញទិសដៅ គោលនយោបាយ
ស្របទៅនឹងផ្នែកនីមួយៗរបស់វៀតណាម ដើម្បីឆ្លៀតយកឱកាសនិងជំនះពុះពារលើ
រាល់ការលំបាកនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ជួយវៀតណាមបង្រួញគម្លាតអភិវឌ្ឍ
ន៍ជាមួយប្រទេសរីកចំរើនដទៃ ព្រមទាំងអនុវត្តយ៉ាងឆាប់ៗគោលដៅក្លាយទៅជាប្រ
ទេសឧស្សាហកម្មតាមទិសទំនើប”៕