សិក្ខាសាលាវិនិយោគវៀតណាមឆ្នាំ ២០២៣៖ ក្ដាប់ជាប់ឱកាសវិនិយោគនៅវៀតណាមក្នុងបរិបទថ្មី
(VOVWORLD) - នៅក្នុងសិក្ខាសាលា បណ្ដាតំណាងបានសម្ដែងការជឿជាក់លើសក្ដានុពល អភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់វៀតណាម និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ច វិលជុំ។
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ថ្លែងក្នុងពិធីបើកសិក្ខាសាលា។ (រូបថត៖ ក្រសួងការបរទេស) |
នារសៀលថ្ងៃទី ១៧ កក្កដា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការ នៅសិង្ហបុរី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានចូលរួម និង ថ្លែងសុន្ទរកថាបើកសិក្ខាសាលាវិនិយោគវៀតណាមឆ្នាំ ២០២៣៖ “ក្ដាប់ជាប់ឱកាស វិនិយោគនៅវៀតណាមក្នុងបរិបទថ្មី”។
នៅទីនេះ រដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងថា៖ ក្នុងបរិបទនៃនិន្នាការ អភិវឌ្ឍន៍អន្តរជាតិនិងតំបន់ ដូចជា ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង ការអភិវឌ្ឍ ប្រកបដោយចីរភាព បដិវត្តន៍ឧស្សាហកម្ម ៤.០... វៀតណាមនិងសិង្ហបុរីកំពុងឈរនៅ ចំពោះមុខឱកាសថ្មីៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគក្នុងវិស័យសក្តានុពល ជាច្រើន។ ជាពិសេស ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល - សេដ្ឋកិច្ចបៃតងដែល បានបង្កើតឡើងក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់ប្រទេសសិង្ហបុរីកាលពីដើមឆ្នាំនេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច វិលជុំ ថាមពលស្អាត និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ”។
នៅក្នុងសិក្ខាសាលា បណ្ដាតំណាងបានសម្ដែងការជឿជាក់លើសក្ដានុពល អភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់វៀតណាម និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ច វិលជុំ។ បណ្ដាតំណាងបានស្នើឡើងវិធានការជាក់លាក់ជាច្រើន ដើម្បីអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល - សេដ្ឋកិច្ចបៃតង ពង្រឹងកិច្ចសហប្រតិបត្តិការ និងកៀងគរធនធានក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោងវិនិយោគប្រកបដោយគុណភាពខ្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប កិច្ច សហប្រតិបត្តិការហិរញ្ញវត្ថុបៃតង និងការបំប្លែងថាមពលផងដែរ៕