សិក្ខាសាលាវប្បធម៌ទេសចរណ៍វៀតណាមនៅអ៊ុយរូហ្គាយ
(VOVworld) - នាថ្ងៃទី១០ កក្កដា សិក្ខាសាលាអំពីវប្បធម៌និងទេសចរណ៍វៀតណាម
ត្រូវបានរៀបចំឡើងនៅមហាវិទ្យាល័យជាតិអ៊ុយរូហ្គាយដោយមានការចូលរួមរបស់
គ្រូបង្រៀននិងនិស្សិតជិត៥០០នាក់។សិក្ខាសាលានេះគឺសំដៅបង្កើនការជួបប្រា
ស្រ័យ ការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំង២ ជាពិសេសគឺ
ជំនាន់វ័យក្មេង ក៏ដូចជាពន្លឿនទេសចរណ៍វៀតណាមនៅតំបន់នេះផង ដែរ។ថ្លែង
មតិនៅទីនេះ តំណាងស្ថានទូតវៀតណាមបានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍
សេដ្ឋកិច្ចនិងធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមក្នុងដំ ណើរការផ្លាស់ប្ដូរ
ថ្មី។រាល់លក្ខណៈស្នូលអំពីប្រវត្តិសាស្ត្រ វប្បធម៌ សក្កានុភាពទេសចរណ៍និងទីមក
ដល់គួរឲ្យទាក់ទាញរបស់វៀតណាមក៏បានឧទ្ទេសនាមផងដែរ។តំណាងមហា
វិទ្យាល័យបានសំដែងគោលបំណងសហប្រតិបតិ្តការជាមួយមហាវិទ្យាល័យ
នានានៅវៀតណាមដើម្បីបញ្ជូននិស្សិតមកស្វែងយល់អំពីទឹកដី និងមនុស្សវៀត
ណាម៕