សិក្ខាសាលាស្ដីពី៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វៀតណាម - ឡាវ
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc |
(VOV)_សិក្ខាសាលាស្ដីពី៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងបណ្ដាខេត្តនៅ
តំបន់ Tay Nguyen - តំបន់បែកខាងត្បូង ភាគកណ្ដាលវៀតណាម ជាមួយបណ្ដាខេត្ត
នៅភាគកណ្ដាលឡាវ លើកទី២ ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២ វិច្ឆកា នៅទីក្រុង
Quy Nhon ខេត្ត Binh Dinh (ភាគកណ្ដាលវៀតណាម) ក្រោមសហអធិបតីភាពរបស់
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីឡាវ លោក Somsavad Lengsavat ។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានអះ
អាងថា៖ដោយមានបណ្ដាឧត្តមភាពអំពីទីតាំងភូមិសាស្ត្រ ទំនាក់ទំនងប្រជាជនជិត
ស្និទ្ធ នោះគឺជាលក្ខណះងាយស្រួលដើម្បីអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរជំរុញ
ខ្លាំងវិនិយោគ ពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍។
លោក Nguyen Xuan Phuc បានស្នើថា៖នាពេលខាងមុខ បណ្ដាស្ថាប័ន និងអង្គភាព
អាជីវកម្មនៃប្រទេសទាំងពីរ ត្រូវបន្តជំរុញខ្លាំងការសុក្រិតកិច្ចព្រមព្រៀងផ្សេងៗ ដែល
ទាក់ទិនដល់ពាណិជ្ជកម្ម វិនិយោគ …លៗ
“ បន្ទាប់ពីកិច្ចប្រជុំ នេះ កម្មាភិបាលនៃប្រទេសទាំងពីរ បណ្ដាវិនិយោគិន ត្រូវ
ប្រមូលផ្តុំប្រភពកម្លាំងដើម្បីជំរុញល្បឿនអនុវត្តគំរោងការណ៍វិនិយោគផ្សេងៗដែល
បានអនុម័ត ធានាល្បឿន គុណភាព គោរពច្បាប់របស់ឡាវ។ ទន្ទឹមមនឹងនោះក៏ត្រូវ
លើកកំពស់ការទទួលខុសត្រូវចំពោះសង្គម បង្កើតបន្ថែមការងារធ្វើ ការពារបរិស្ថាន
រួមចំណែកជាក់ស្ដែងក្នុងការងារកាត់បន្ថយភាពក្រីក្រ ធានាសុខុមាលភាពសង្គម…លៗ៕”