សិក្ខាសាលាស្ដីពីការនាំចេញដ៏ចីរភាពត្រីស្បែករំអិលរបស់វៀតណាមចូលមក EU
|
សិក្ខាសាលាស្ដីពីការនាំចេញដ៏ចីរភាពត្រីស្បែករំអិលរបស់វៀតណាមចូលមក EU (VOV) |
Vovworld-សិក្ខាសាលាស្ដីពីការនាំចេញត្រីស្បែករំអិលរបស់វៀតណាមចូល
មកទីផ្សារសហភាពអឺរ៉ុប (EU) បានប្រព្រឹត្តទៅនាថ្ងៃទី២២មេសានៅទីក្រុង Brussels
បែលហ្សីក។ សិក្ខាសាលាបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌផ្សារណាត់ជលផល
សកលលោកលើកទី២៣ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣មេសានៅ
ក្រុង Brussels។
តាមលោក Pham Anh Tuan អគ្គនាយករងអគ្គនាយកដ្ឋានជលផលវៀតណាម
ថា សិក្ខាសាលាជាឱកាសដើម្បីអង្គភាពអាជីវកម្មវៀតណាមជួបប្រាស្រ័យផ្ទាល់ជា
មួយអ្នកនាំចូលដើម្បីយល់ច្បាស់អំពីទីផ្សារទ្វីបអឺរ៉ុបនិងការជក់ចិត្តរបស់អ្នកប្រើប្រាស់
សំដៅកែប្រែការកំណត់ឲ្យសមស្រប។ លោក Pham Anh Tuan បានអះអាងថា វៀត
ណាមជានិច្ចកាលមានបំណងកែលំអររូបភាពត្រីស្បែករំអិលក៏ដូចជាតម្លាភាព
ផលិតផល៕