សិក្ខាសាលាស្ដីពីបរិយាកាសអាជីវកម្មវៀតណាមនៅន័រវែ
|
សិក្ខាសាលាស្ដីពីបរិយាកាសអាជីវកម្មវៀតណាមនៅន័រវែ (VOV) |
Vovworld-នាថ្ងៃទី១៥តុលាស្ថានទូតវៀតណាមប្រចាំនៅន័រវែបានរៀបចំ
សិក្ខាសាលាស្ដីពីបរិយាកាសអាជីវកម្មនៅវៀតណាមសំដៅជួយឧបត្ថម្ភក្រុមហ៊ុន
របស់ន័រវែស្វែងយល់ឱកាសវិនិយោគអាជីវកម្មនៅវៀតណាម។
ថ្លែងមតិនៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅន័រវែលោក
ស្រី Le Thi Tuyet Mai បានឲ្យដឹងថា ថ្នាក់ដឹកនាំនិងសហគមន៍អង្គភាពអាជីវកម្មវៀត
ណាមនិងន័រវែបានចែករំលែកទស្សនៈរួមថា មានឱកាសសហប្រតិបត្តិការអាជីវកម្ម
បើកចេញសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃ។ ពិសេស
គឺវៀតណាមកំពុងត្រៀមរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ក្នុងនោះមានន័រវែផង។
នៅសិក្ខាសាលាដំណាងនៃក្រុមហ៊ុនន័រវែមួយចំនួនបានអះអាងថា វៀតណាម
ជាទីផ្សារមានសក្ដានុភាពក្នុងដំបន់អាស៊ី-អាគ្នេយ៍ នាំមកឱកាសដ៏ធំធេងសំរាប់ក្រុម
ហ៊ុនរបស់ន័រវែក ទន្ទឹមនឹងនោះក៏ជាច្រកទ្វាដើម្បីអង្គភាពអាជីវកម្មន័រវែជ្រៀតចូល
ទីផ្សារប្រទេសផ្សេងៗនៃសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)៕