សិក្ខាសាលាស្ដីពីលោកប្រធានហូជីមិញបានប្រព្រឹត្តទៅនៅឥណ្ឌា
|
សិក្ខាសាលាស្ដីពីលោកប្រធានហូជីមិញបានប្រព្រឹត្តទៅនៅឥណ្ឌា |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥ នៃទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី១៩ ឧសភាឆ្នាំ ១៨៩០-ថ្ងៃទី១៩ ឧសភា ឆ្នាំ ២០១៥) ស្ថានទូត
វៀតណាមប្រចាំនៅឥណ្ឌា បានរៀបចំសិក្ខាសាលា៖ រូបភាពលោកប្រធានហូជីមិញ
របស់ប្រជាជន និងឥណ្ឌា នៅទីក្រុង Kolkata ឥណ្ឌា។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋ
ទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានចាត់ទុកថា៖ លោកប្រ
ធានហូជីមិញ មិនគ្រាន់តែ”ជាអ្នកមគ្គុទេសដ៏មហិមារបស់ប្រជាជនវៀតណាម
វីរជនរំដោះជាតិ អ្នកវប្បធម៌ពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាអ្នកកសាងគ្រិះ
ដ្ឋានសំខាន់អោយទំនាក់ទំនងដ៏ល្អប្រសើរវាងវៀតណាម និងឥណ្ឌានាបច្ចុប្បន្ន
ទៀតផង។ លោក Ton Sinh Thanh បានសម្ដែងនូវគោលបំណងថា៖ ទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌានឹងបន្តបានពង្រឹងនិងពង្រីកថែមទៀតលើគ្រប់
វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាសន្តិភាព
ស្ថិរភាព កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់និងអន្តរជាតិ។
រីឯខ្លួនវិញ លោក Geettesh Sharman ប្រធានគណៈកម្មាធិការសាមគ្គីភាព
ឥណ្ឌានិងវៀតណាមបានចាត់ទុកថា៖ ទោះបីជាវាយតំលៃតាមបទដ្ឋានណាមួយក្តី ប៉ុន្តែ លោកហូជីមិញនៅជាគំរូភ្លឺស្វាងបំផុត ក្នុងសម័យកាលដែរ៕