សិក្ខាសាលាស្ដីពីសមុទ្រខាងកើតនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង


សិក្ខាសាលាស្ដីពីសមុទ្រខាងកើតនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង - ảnh 1
សិក្ខាសាលាស្ដីពីសមុទ្រខាងកើតនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង (VOV)

        Vovworld-សិក្ខាសាលាដោយប្រធានបទ យថាទស្សន៍ដោះស្រាយបញ្ហា​សមុទ្រ​
ខាងកើតក្រលែកមើលពីជ្រុងជ្រោយច្បាប់និងប្រវត្តិសាស្ត្របានប្រព្រឹត្តទៅនាថ្ងៃទី
១៨​ឧសភានៅ​ក្រុង​ប៉ារីសបារាំង។ វាគ្មិនននៅសិក្ខាសាលាជាលោក Antonio Carpio
អ្នកជំនាញការ​ច្បាប់​​នៃតុលាការកំពូលហ្វីលីពីន។ លោក Carpio បានប្រមូលផ្ដុំ​ពន្យល់
អំពីពាក្យប្តឹង​តវ៉ា​​ចិនរបស់ហ្វីលីពីនទៅលើតុលាការអន្តរជាតិ។ តាមលោក​ថា ចិន
គ្មានមូលដ្ឋាន​គតិយុត្តិណាសំរាប់ខ្សែ៩កំណាត់របស់ខ្លួនឡើយ។ លោក​ Carpio បាន
លើកច្បាស់ថា ការ​ប្តឹងតវ៉ារបស់ហ្វីលីពីនប្រមូលផ្ដុំទៅលើបញ្ហា​ជំលោះ​​ដែនសមុទ្រ
ពីព្រោះនេះជាមុខ​សញ្ញាកែលំអរនៃអនុសញ្ញាអង្គការ​សហប្រជាជាតិ​ស្ដីពីច្បាប់សមុទ្រ
(UNCLOS) ឆ្នាំ​១៩៨២។ ស្ដីពីរបៀបដោះ​ស្រាយ​បញ្ហានេះ លោក Carpio បានចាត់ទុក
ថា នាឆ្នាំ​២០០២​​​បណ្ដាប្រទេស​អាស៊ានទទួលបានការឯកភាពនិងចេញសេចក្តី
ថ្លែងការណ៍​ស្ដីពី​ការប្រតិបត្តិ​សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)។ នេះជា
ឯកសារគ្មាន​ចរិត​លក្ខណៈ​​ចាប់បង្ខំឡើយ។ លោក Carpio បានអះអាងថា ទោះបីជា
ទទួលបាន COC ក្តី ប៉ុន្តែហ្វីលីពីន​នៅតែព្យាយាមផ្អែកទៅលើ UNCLOS និងប្រព័ន្ធ
អាជ្ញាកណ្ដាលរបស់ UNCLOS ក្នុងការដោះស្រាយជំលោះដែនសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ