សិក្ខសាលាស្តីពីស្ថានភាពនៅសមុទ្រខាងកើតរៀបចំឡើងនៅរុស្ស៊ី

សិក្ខសាលាស្តីពីស្ថានភាពនៅសមុទ្រខាងកើតរៀបចំឡើងនៅរុស្ស៊ី - ảnh 1
សិក្ខសាលាស្តីពីស្ថានភាពនៅសមុទ្រខាងកើតរៀបចំឡើងនៅរុស្ស៊ី (baotintuc.vn)


(VOVworld) – នាថ្ងៃទី ៧ តុលា នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី បានប្រព្រឹត្តទៅ
សិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ​ «ស្ថានភាពនៅសមុទ្រខាងកើតក្រោយ
 ពីសាលក្រមរបស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍អ​ន្តរជាតិ (PCA) នៅទីក្រុង
 ឡេអេរ ហូឡង់»។ នៅទីនេះ អង្គសន្និសីទទាំងឡាយបានពិភាក្សាអំពីជំលោះនៅ
សមុទ្រខាងកើតដូចជា៖ អត្ថន័យរបស់សាលក្រមនៃ  PCA  ស្តីពីការប្តឹងតវ៉ា
 របស់ហ្វីលីពីនចំពោះចិនទាក់ទិនដល់ផែនទី ៩ កំណាត់ខុសច្បាប់ ប្រតិកម្ម
របស់ សហគមន៍អន្តរជាតិចំពោះសាកក្រមនេះ ផលវិបាកនៃសាកក្រមចំពោះ
 ខឿនសេដ្ឋកិច្ចនៃបណ្ដាប្រទេសក្នុងតំបន់និងការជះឥទ្ធិពលនៃសាកលក្រម
 នេះចំពោះប្រព័ន្ធសន្តិសុខតំបន់ ទស្សនៈវិស័យរបស់រុស្ស៊ីក្នុងការដោះស្រាយ
ជំលោះនៅសមុទ្រខាងកើត ជាដើម។ បញ្ជាក់អំពីទស្សនវិស័យរបស់រុស្ស៊ីក្នុង
បញ្ហានេះ ក៏ដូជជា សាលក្រមរបស់ PCA  លោក Dmirty Mosyakov នាយក
មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី-អាគ្នេយ៍ ទ្វីបអូស្រ្តាលីនិងអូសេអាណី បានសង្កត់
 ធ្ងន់ថា៖ ​ម៉ូស្គូជានិច្ចកាលរក្សាទស្សនៈអព្យាក្រឹត្យ។ រុស្ស៊ីជានិច្ចកាលគោរពនិង
 អំពាវនាវឲ្យភាគីទាក់ទិននានាដោះស្រាយជំលោះដោយសន្តិវិធី មិនប្រើប្រាស់
អា វុធឬគំរាមកំហែងប្រើប្រាស់អាវុធ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ