សិក្ខាសាលាស្តីពី “ទំនាក់ទំនងវៀតណាមនិងរុស្ស៊ី: សក្តានុពលនិងការអភិវឌ្ឍន៍”

(VOVWORLD) - នាថ្ងៃទី ៣០ ខែសីហា នៅមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) នៃសហព័ន្ធរុស្ស៊ីបានរៀបចំសិក្ខាសាលាតុមូល ស្តីពី”ទំនាក់ទំនងវៀតណាមនិងរុស្ស៊ី: សក្តានុពលនិងបញ្ហាអភិវឌ្ឍន៍”។ 
សិក្ខាសាលាស្តីពី “ទំនាក់ទំនងវៀតណាមនិងរុស្ស៊ី: សក្តានុពលនិងការអភិវឌ្ឍន៍” - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា 

សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកវៀតណាមវិទ្យាច្រើនជំនាន់ ហើយបទអន្តរាគមន៍ដែលបានបង្ហាញនៅក្នុងវេទិកានេះ គឺមានខ្លឹមសារបានស្រាវជ្រាវយ៉ាងស៊ីជម្រៅនិងដាក់ចេញផ្ទាំងទស្សនីយភាពរូបភាពគ្រប់ជ្រុងជ្រោយអំពីនៃទំនាក់ទំនងរវាងវៀត ណាមនិងរុស្ស៊ី។

ថ្លែងមតិបើកសិក្ខាសាលានេះ នាយកវិទ្យាស្ថាន Far East លោក Sergey Luzianin ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សលោក  Nguyen Phu Trong ទៅកាន់រុស្ស៊ីនាពេលខាងមុខ នឹងបង្កើនគុណភាពនៃការទទួលខុសត្រូវខាងសេដ្ឋកិច្ចនយោបាយ មនុស្សធម៌  ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវាងវៀតណាមនិង រុស្ស៊ី ដែលសម្រេចបានដល់កម្រិតនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ វៀត ណាមជាប្រទេសដំបូង ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហ ភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) តាមនោះគឹមិនត្រឹមតែពង្រីកទំនាក់ទំនង ជាមួយសហព័ន្ធរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងជាមួយ ប្រទេស EAEU ចំនួនប្រាំទៀតផង។

សិក្ខាសាលាស្តីពី “ទំនាក់ទំនងវៀតណាមនិងរុស្ស៊ី: សក្តានុពលនិងការអភិវឌ្ឍន៍” - ảnh 2 ទិដ្ឋភាពនៃសិក្ខសាលា 

ក្នុងនាមជាអ្នកឯកទេសឈានមុខនៃសហព័ន្ធរុស្ស៊ី ដែលស្រាវជ្រាវអំពីវៀតណាមនោះ នាយកវិទ្យាស្ថានស្រាវជ្រាវអំពីវៀតណាមនិងអាស៊ានលោក Vladimir Mazyrin បាន ជូនដក់អ្នកសារព័ត៌មានរុស្ស៊ីនូវលក្ខណៈពិសេស នៃប្រព័ន្ធនយោបាយនៅវៀតណាមជាមួយនឹងតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្ត។ លើវិស័យស្រាវជ្រាវសេដ្ឋកិច្ចបស់ខ្លួន លោកវេជ្ជបណ្ឌិត Mazyrin បានលើកឡើងថា ថ្វីបើមានលេចឡើងគម្រោងវិនិយោគថ្មីជាច្រើន ទ្រង់ទ្រាយដូចជាការអភិវឌ្ឍន៍ផ្នែកចិញ្ជឹមសត្វនិងផលិតកម្មម្ហូបអាហា របស់ក្រុមហ៊ុន True MLK Group បានអនុវត្តនៅក្នុងខេត្តចំនួនបួននៃសហព័ន្ធ រុស្ស៊ីក៏ដោយ ប៉ុន្តែ ភារកិច្ចបង្កើនប្រាក់ចំណូលទ្វេភាគីដល់ ១០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០ មិនមែនជាកិច្ចការងាយស្រួលទេ ហើយត្រូវទាមទារឲ្យមានគម្រោងការយុទ្ធសាស្ត្រ ប្រសិនបើចង់សម្រេចបានទួរលេខពោលខាងលើ។  

លោកក៏បាននិយាយផងដែរថា ដើម្បីសក្តិសមជាមួយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមនោះ រុស្ស៊ីត្រូវមានការទាក់ទងផ្ទាល់ជាមួយវិស័យយុទ្ធសាស្ត្ររបស់វៀតណាម ក្នុងនោះមានវិស័យ ថាមពលនុយក្លេអ៊ែរក៏ដូចជាគម្រោងធំៗមានអត្ថន័យសង្គមដូចជាចរាចរណ៍ផ្លូវក្រោមដីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ