សិក្ខាសាលាស្តីពី “ទិសដៅអភិវឌ្ឍន៍ភាសាជនជាតិលើរលកវិទ្យុសម្លេងវៀតណាម”
(VOVWORLD) -នាព្រឹកថ្ងៃទី២៧ឧសភានៅស្ថានីយ៍វិទ្យុសម្លេងវៀតណាម លេខ៥៨ វិថី Quan Su ទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរួមសហការជាមួយ ក្រុមប្រឹក្សាជនជាតិ របស់រដ្ឋសភា គណៈកម្មាធិការជនជាតិនិងវិទ្យាស្ថានភាសាវិទ្យា រៀបចំសិក្ខាសាលា ស្តីពី “ទិសដៅអភិវឌ្ឍន៍ភាសាជនជាតិលើរលកវិទ្យុសម្លេងវៀតណាម”។
អញ្ជើញ ថ្លែងមតិក្នុងសិក្ខាសាលានេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖
“សម្រាប់ភាសាជនជាតិទាំង១២ ដែលត្រូវនឹងកម្មវិធីផ្សាយសម្លេងជាភាសា ជនជាតិទាំង១២លើរលកវិទ្យុផ្សាយសម្លេងនោះ គឺត្រូវផ្លាស់ប្តូរថ្មី លើកកំពស់គុណ ភាពនៃកម្មវិធីនីមួយៗយ៉ាងដូចម្ត៉េច ”។
បទអន្តរាគមនៅសិក្ខាសាលានេះបានលើកឡើងថា ការកសាងកាណាល់ ផ្សាយដោយឡែកសម្រាប់មិត្តអ្នកស្តាប់ជាជនជាតិភាគតិចជាការងារចាំបាច់ មាន អត្ថន័យនយោបាយ-សង្គមយ៉ាងធំធេង។បច្ចុប្បន្ន វិទ្យុសម្លេងវៀតណាម កំពុង ប្រមូលផ្តុំផ្តល់អាទិភាពប្រភពធនធានមនុស្សនិងលក្ខណៈចាំបាច់ដើម្បីបើកឲ្យ ដំណើរការការណាល់ផ្សាយភាសាជនជាតិភាគតិចជាតិផងដែរ៕