សិក្ខាសាលាស្តីពី COC - អ្នកប្រាជ្ញអំពាវនាវឱ្យអាស៊ានរក្សាគោលការណ៍នៃការស្រុះចិត្តគំនិតគ្នា
(VOVWORLD) - នាថ្ងៃទី ២០ ខែមិថុនា សាកលវិទ្យាល័យ Thamasat នៅទីក្រុងបាងកកមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍ - អាល្លឺម៉ង់ស្តីពីគោលនយោបាយសាធារណៈនិងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព (CPG) រួមទាំងមូលនិធិអភិបាលកិច្ចអាស៊ី (AGF) បានរួមសហការគ្នារៀបចំឡើងសិក្ខាសាលាក្រោមប្រធានបទ "ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ៖ ប្រភពកម្លាំងយោធានិងធនធានសមុទ្រ "។
ទិដ្ឋភាពនៃសិក្ខាសាលាស្តីពី COC |
សិក្ខាសាលានេះមានការចូលរួមរបស់អ្នកជំនាញនិងអ្នកប្រាជ្ញជាច្រើននាក់ មកពីសាកលវិទ្យាល័យ Thamasat សាកលវិទ្យាល័យ Chulalongkorn វិទ្យាស្ថានជាតិបច្ចេកវិទ្យាការពារជាតិ វិទ្យាស្ថានការពារជាតិថៃ ព្រមទាំងបណ្តាមជ្ឈដ្ឋានអ្នកការទូតប្រទេសលោកខាងលិច អាស៊ាន និងអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាននៅក្នុងនិងក្រៅប្រទេសថៃផងដែរ។ នៅចុងបញ្ចប់នៃសិក្ខាសាលានេះ អ្នកវិទ្យាសាស្ត្របានអះអាងថា ដំណើរការនៃការបញ្ចប់ការចរចា COC នឹងជួបប្រទះបញ្ហាសាកល្បងជាច្រើននៅក្នុងបរិបទដែលប្រទេសចិនបានបដិសេធលើសាលក្រមរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ (PCA) កាលពីឆ្នាំ ២០១៦ ដោយបន្ទាបតម្លៃនៃអនុសញ្ញា អ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ព្រមទាំងពង្រឹងការឃោសនាអំពីអ្វីដែលហៅថាស្ថានការណ៍ថ្មីនៅសមុទ្រខាងកើតផងដែរ៕