សិក្ខាសាលាស្តីអំពីការផ្សព្វផ្សាយនិងអំពាវនាវវិនិយោគចូលក្នុងវៀតណាមនៅបែលហ្សីក


សិក្ខាសាលាស្តីអំពីការផ្សព្វផ្សាយនិងអំពាវនាវវិនិយោគចូលក្នុងវៀតណាមនៅបែលហ្សីក  - ảnh 1
សិក្ខាសាលាស្តីអំពីការផ្សព្វផ្សាយនិងអំពាវនាវវិនិយោគចូលក្នុងវៀតណាមនៅបែលហ្សីក (Image: VNA)

(VOVworld) – ក្នុងក្របខ័ណ្ឌផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ “Accenta 2014” ដែល កំពុងប្រព្រឹត្តទៅនៅទីក្រុង Gent ភាគខាងជើងខេត្ត Flanders របស់បែលហ្សីក នា
រសៀលថ្ងៃទី ១០ កញ្ញា មជ្ឈដ្ឋានមន្ត្រីខេត្តនេះបានរៀបចំសិក្ខាសាលាស្តីអំពីការ ផ្សព្វផ្សាយនិងអំពាវនាវវិនិយោគចូលក្នុងវៀតណាម។ ទីក្រុង Can Tho របស់ វៀតណាមគឺជាភ្ញៀវអញ្ជើញរបស់ផ្សារណាត់ Accenta ឆ្នាំ ២០១៤។ ដោយមាន
ប្រធាន បទ “វៀតណាម៖ ទីមកដល់គួរឲ្យទាក់ទាញសំរាប់អាជីវកម្មរបស់មិត្ត”
អ្នកប្រាជ្ញគ្រប់រូបបានឧទ្ទេសនាមអំពីខឿនសេដ្ឋកិច្ចររបស់វៀតណាមដែលអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លានិង មានសក្តានុភាពជាច្រើន ស្ថានភាពនយោបាយស្ថិរភាពទីផ្សារបើក
ទូលាយដោយមាន ចំណាយពលករថោក។ បណ្ដាអ្នកប្រាជ្ញក៏បានចាត់ទុកថា៖ ដើម្បីទទួលបានគោលដៅ ពោលខាងលើវៀតណាមត្រូវបន្តផ្លាស់ប្តូរយន្តការរចនា
សម្ព័ន្ធសេដ្ឋកិច្ចដែលឆ្ពោះទៅ ខឿនសេដ្ឋកិច្ចឧស្សាហភាវូបនីយកម្មទាក់ទាញ
វិនិយោកិនបរទេស។វាយតំលៃចំពោះសក្តានុភាពសហប្រតិបត្តិការរវាងបណ្ដា
តំបន់របស់វៀតណាមនិងតំបន់ Flanders អ្នកជំនាញការទទួលបន្ទុកទីផ្សារទ្វីប
អាស៊ីចំណុះក្រសួងពាណិជ្ជកម្មនិងវិនិយោគតំបន់ Flanders លោក Ralp Moreau
បានចាត់ទុកថា៖ បណ្ដាខេត្តក្រុងរបស់វៀតណាមមានសក្តានុភាពជាច្រើនដើម្បី
ទាក់ទាញការវិនិយោគរបស់អង្គភាពអាជីវកម្មនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ