សិក្ខាសាលាស្តីអំពីសមុទ្រខាងកើតនៅឥណ្ឌា

សិក្ខាសាលាស្តីអំពីសមុទ្រខាងកើតនៅឥណ្ឌា - ảnh 1
សិក្ខាសាលាស្តីអំពីសមុទ្រខាងកើតនៅឥណ្ឌា (VNA)


(VOVworld) – នាយប់ថ្ងៃទី ១ ធ្នូ នៅមជ្ឈមណ្ឌលអន្តរជាតិឥណ្ឌា បានប្រារព្ធឡើង
សិក្ខាសាលា «សមុទ្រខាងកើត៖ សន្ទរកថាអំពីយុទ្ធសាស្ត្រ ច្បាប់អន្តរជាតិនិង
គោលទស្សនៈសេដ្ឋកិច្ច»។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំ
នៅឥណ្ឌា លោក Ton Sinh Thanh បានឲ្យដឹងថា៖ វៀតណាមគឺ ជាប្រទេសស្ថិត
នៅសមុទ្រខាងកើតហើយជាប្រទេសចូលរួមសន្ធិសញ្ញា អ.ស.ប. ស្តីពីច្បាប់
សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ព្រមទាំង អះអាងថា៖ វៀតណាមមាន
អធិបតេយ្យភាពនិងសិទ្ធិសម្រេចចំពោះតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន
ហើយស្នើរឲ្យប្រទេសដទៃត្រូវគោរពតំបន់ពិសេសនេះតាម UNCLOS។ ក្រៅពី
 នោះ វៀតណាមក៏គោរពបណ្ដាសិទ្ធិរបស់ប្រទេសផ្សេងៗទៀតតាម UNCLOS
 ក្នុងនោះមានសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍ និងមិនធ្វើឲ្យរាំងស្ទះការ
ពាណិជ្ជសកម្មឡើយ។ បទសន្ទរកាថារបស់ឯកអគ្គរដ្ឋទូតវៀតណាម លោក
Ton Sinh Thanh​ ត្រូវបាន មជ្ឈដ្ឋានអ្នកប្រាជ្ញនិងអ្នកស្រាវជ្រាវនៅសិក្ខាសាលាវាតំ
លៃខ្ពស់ក្នុងពេលដែលលើកច្បាស់ទស្សនៈរបស់វៀតណាមស្តីពីបញ្ហាលើសមុទ្រ
ខាងកើតក៏ដូចជាជំរុញ សន្តិភាពស្ថិរភាពក្នុងតំបន់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ