សិក្ខាសាលា៖ស្វែងរកសន្តិវិធីចំពោះជំលោះនៅសមុទ្រខាងកើតតាមទស្សនះអាសាន
|
សិក្ខាសាលា៖ស្វែងរកសន្តិវិធីចំពោះជំលោះនៅសមុទ្រខាងកើតតាមទស្សនះអាសាន |
(VOV)_ នាថ្ងៃទី១កញ្ញា នៅទីក្រុង Jakarta ឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅសិក្ខាសាលា
អន្តរជាតិលើកទី២ ដោយប្រធានបទ៖ស្វែងរកសន្តិវិធី ចំពោះជំលោះនៅសមុទ្រខាងកើត
តាមទស្សនះអាស៊ាន ។ ព្រឹត្តិការណ៍នេះ ដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍ រៀបចំ
ឡើង ដោយមានការចូលរួមរបស់អ្នកប្រាជ្ញអ្នកជំនាញការ អ្នកស្រាវជ្រាវជាង៦០រូប មក
ពីប្រទេសជាច្រើន។ ថ្លែងមតិនៅទីនេះ លោក Siswo Pramono អគ្គនាយក នាយកដ្ឋាន
អភិវឌ្ឍន៍និងវិភាគគោលនយោបាយ នៃក្រសួងការបរទេសឥណ្ឌូនេស៊ីបានសង្កត់ធ្ងន់
ថា៖ បំរ៉ែបំរួលនៅសមុទ្រខាងកើតទាមទារអោយសមាជិកអាស៊ានទាំងឡាយ បង្កើនចំ
ណងសាមគ្គីភាព ដើម្បីគោលដៅរួម៕