សិក្ខាសាលាអន្តរជាតិ“ការកកើតឡើងវិញថាមពលវៀតណាម"
|
ឡាប Bus ប្រើប្រាស់ឧស្ម័ន្ធណែន
(រូបថតៈInternet) |
(VOVworld)-ចាប់ពីថ្ងៃទី១ដល់ទី៣សីហានៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅសិក្ខា
សាលាអន្តរជាតិស្តំពី “ការកកើតឡើងវិញថាមពលវៀតណាម និងរចនាសម្ព័ន្ធ
សម្រាប់ផ្នែកឧស្ម័ន្ធណែនធម្មជាតិ (CNG)”។ សិក្ខាសាលាលើកនេះ បានប្រមូលផ្តុំ
ទៅលើការផ្សាភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមជាមួយបណ្តាប្រទេស
សំដៅជម្រុញផ្នែកឧស្សាហកម្ម CNG និងឧស្ម័ន្ធធម្មជាតិ (NVG)ក្នុងបណ្តាប្រទេស
កំពុងមានការអភិវឌ្ឍន៌ និងឆ្ពោះទៅការប្រើប្រាស់ផលិតផលថាមពលស្អាត។ ទន្ទឹម
នឹងនោះ តាមរយៈការជួបប្រាស្រ័យ និងចែករំលែកបទពិសោធន៌ គោលនយោបាយ
អភិវឌ្ឍន៌ CNG និង NVGរបស់អ្នកជំនាញការអន្តរជាតិ នឹងជួយឲ្យអង្គភាពអាជីវ
កម្មវៀតណាម មច្ចប្បន្នកម្មព័ត៌មាន ទទួលបច្ចេកវិទ្យាថ្មី និងពង្រីកទំនាក់ទំនងដៃ
គូរអាជីវកម្ម។ តាមបណ្តាអ្នកជំនាញការថា ដោយមានការចូលរួមរបស់អង្គភាព
អាជីវកម្ម វិនិយោគីន អ្នកផ្គត់ផ្គង់ និងអ្នកផលិតមកពីបណ្តាប្រទេសនៅតំបន់អាស៊ី
ប៉ាស៊ីហ្វិក ដូចជា ជប៉ុន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ។ល។ បានសរឲ្យឃើញថា កិត្យានុភាពរបស់វៀតណាមកំពុងកើនឡើងក្នុងផ្នែកឧស្សាហកម្ម CNGនិងNVG៕