|
សិក្ខាសាលាស្តីអំពីសុវត្ថោភាពនាវាចរ(រូបថត៖ Internet) |
សិក្ខាសាលាអន្តរជាតិស្តីពីសន្តិសុខនាវាចរណ៏នៅអាស៊ីអាគ្នេយ្យ-សុវត្ថិភាពនាវាចរណ៏
និងបរិស្ថានសមុទ្រ បានបញ្ចាប់នៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី៣០មិនា។តាមរយះការ
ពិភាគ្សាចំនួន៨លើកតំណាងនានាចាត់ ទុកថា៖តំបន់សមុទ្រអាស៊ីអាគ្នេយ្យនាសព្វថ្ងៃដែល
រូមមានតំបន់សមុទ្រសំខាន់ជាច្រើនដូចជាច្រកសមុទ្រ Malaca សមុទ្រខាងកើត ឈូងសមុទ្រ
ថៃ សមុទ្រ Sulu នឹងសមុទ្រ Sulawesi មិនគ្រាន់តែដើរតួរនាទីសំខាន់ក្នុងការធ្វើដំណើរ តាមផ្លូវ សមុទ្រប៉ុណ្ណោះទេថែមទាំងជាបរិស្ថានដ៏សម្បូរបែបអំពីបណ្តាប្រភេទសត្វរុក្ខជាតិសមុទ្រ
ទៀតផង។តំណាងនានាសង្កត់ធ្ងន់ថា៖កត្តា១ក្នុងចំណោមកត្តាសំខាន់ដើម្បីបង្កឲ្យមាន
បរិស្ថានសមុទ្រនឹងនាវាចរណ៏សុវត្ថិភាពគឺជាឆន្ទះនយោបាយ របស់បណ្តាប្រទេសក្នុងការ
រួមសហការគោលនយោបាយនឹងសកម្មភាព។។ចំពោះបញ្ហាក្របខ័ណ្ឌឲ្យសន្តិសុខនឹង
សុវត្ថិភាពបរិស្ថានសមុទ្រតំណាងនានា ចាត់ទុកថា៖កតិកសញ្ញាច្បាប់សមុទ្ររបស់អង្គការ
សហប្រជាជាតិឆ្នាំ១៩៨២ បណ្តាកតិកសញ្ញារបស់អង្គការនាវាចរណ៏អន្តរជាតិ(IMO)គឺជាក្របខ័ណ្ឌខាង ច្បាប់សំខាន់ដែលក្នុងនោះមានកំណត់ច្បាស់អំពីសិទ្ធិនឹងកាតព្វកិច្ច
របស់ប្រទេស ឆ្នេរសមុទ្រប្រទេសដែលនាវាយកទង់ជាតិនឹងបណ្តាប្រទេសកំពង់ផែសមុទ្រ៕