សិក្ខាសាលាអន្តរជាតិ “ព្រះពុទ្ធសាសនាតំបន់ទន្លេមេគង្គ”៖ប្រវត្តិសាស្ត្រនិងការអភិវឌ្ឍន៍
|
រូបថតៈ TTXVN |
(VOVworld)- សិក្ខាសាលាអន្តរជាតិ “ព្រះពុទ្ធសាសនាតំបន់ទន្លេមេគង្គ”៖ប្រវត្តិ
សាស្ត្រនិងការអភិវឌ្ឍន៍ បានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១៣ និង១៤
វិច្ឆិកានៅទីក្រុងហូជីមិញ។ នេះជាសិក្ខាសាលាអន្តរជាតិស្តីពីព្រះពុទ្ធ សាសនាតំបន់
មេគង្គដែលទាក់ទាញការចូលរួមរបស់អ្នកវិទ្យាសាស្ត្រ អ្នក គ្រប់គ្រងការងារសាសនា និងមជ្ឈដ្ឋានអ្នកស្រាវជ្រាវអំពីព្រះពុទ្ធសាសនា ជាតិនិងអន្តរជាតិមកពីប្រទេសមួយ
ចំនួនដូចជា អាមេរិក ចិន ថៃ កម្ពុជា ឬ បង់ក្លាដែសជាដើម។ ចែករំលែកនៅសន្និសីទ
កាសែតស្តីពីសិក្ខាសាលានេះ សាស្ត្រាចារ្យរង បណ្ឌិត Vo Van Sen នាយកសកលវិទ្យា
ល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រជាតិទីក្រុងហូជីមិញបានឲ្យដឹងថា បណ្តាបទ
អន្តរាគមចូលរួមសិក្ខាសាលានេះបានផ្តោតសំខានទៅលើការស្រាវជ្រៅអំពីព្រះពុទ្ធ
សាសនាតំបន់មេគង្គដោយប្រធានបទសំខាន់ៗមួយចំនួនដូចជាដំណើរការជ្រៀបចូល
និងអភិវឌ្ឍន៍ ដំណើរការជួបប្រាស្រ័យនិងធ្វើសមាហរណកម្មជាដើម៕