សិក្ខាសាលាអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងអាស៊ាននិងSELA
(VOVworld) - នៅរដ្ឋធានី Caracas របស់វេណេហ្ស៊ុយអេឡានាពេលថ្មីៗនេះស្ថានទូត
វៀតណាមប្រចាំនៅវេណេហ្ស៊ុយអេឡាបានសហការជាមួយស្ថានទូតប្រទេសអា
ស៊ានផ្សេងៗទៀតនិងប្រព័ន្ធសេដ្ឋកិច្ចអាមេរិកឡាទីន (SELA) រៀបចំសិក្ខាសាលា
អំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងតំបន់ទាំងពីរអាស៊ាន-SELA។ថ្លែងមតិនៅ
ទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេហ្ស៊ុយអេឡាលោក Ngo Tien Dung
បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ថ្នាក់ដឹកនាំនៃភាគីទាក់ទិននានាគប្បីបង្កើន
ការជួបប្រាស្រ័យ ផ្លាស់ប្ដូរនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការ
អន្តរតំបន់ព្រមទាំងបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។លោក
Ngo Tien Dung ក៏បានចែករំលែកបទពិសោធន៍ដែលវៀតណាមទទួលបានក្នុង
បុព្វហេតុផ្លាស់ប្ដូរថ្មី ជាពិសេសគឺដំណើរការឧស្សាហូបនីយកម្ម កាត់បន្ថយភាព
ក្រីក្រ ប្រឆាំងនឹងបម្រែបម្រួលអាកាធេតុក៏ដូចជាឱកាសនិងការសាកល្បងរបស់
វៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់និងពិភពលោកផង
ដែរ៕