សិក្ខាសាលាអំពីការបង្កើនការងារគ្រប់គ្រងពលករជាជនបរទេសនៅវៀតណាម

សិក្ខាសាលាអំពីការបង្កើនការងារគ្រប់គ្រងពលករជាជនបរទេសនៅវៀតណាម - ảnh 1

(VOVworld) - នាថ្ងៃទី២៧ មករា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម
ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានសហការជាមួយ សមាគមអង្គភាពអាជីវកម្មអឺរុប (EuroCharm) រៀបចំសិក្ខាសាលាវាយតំលៃ លទ្ធផលនៃការអនុវត្តសេចក្ដីសំរេចចិត្តរបស់រដ្ឋាភិបាលស្ដីអំពីមាត្រាមួយចំនួននៃ ក្រមច្បាប់ពលករស្ដីពីពលករជាជនបរទេសដែលធ្វើការនៅវៀតណាម និងសំណើរ
ធ្វើវិសោធនកម្មនិងបំពេញបន្ថែម។នាពេលខាងមុខ ក្រសួងការងារ យុទ្ធជនពិការ
 និងសង្គមកិច្ច នឹងបង្កើនការអនុវត្តការងារគ្រប់គ្រងពលករជា ជនបរទេសនៅ
វៀតណាម។ក្នុងនោះ ណែនាំនិងដោះស្រាយទាន់ពេលវេលា រាល់ការលំបាកក្នុង
ដំណើរការផ្ដល់លិខិតអនុញ្ញាតិឲ្យធ្វើពលកម្មសំរាប់ជន បរទេស​ សំដៅឆ្លើយតប
នឹងតម្រូវការប្រើប្រាស់ពលកររបស់អង្គភាពអាជីវកម្ម។ ព្រមទាំងបន្តស្រាវជ្រាវ
ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួនអំពី ដំណើរការផ្ដល់លិខិត
អនុញ្ញាតិឲ្យធ្វើពលកម្មសំរាប់ពលករជាជនបរទេសធ្វើការនៅវៀតណាម សំដៅបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិន ក៏ដូចជាការងារគ្រប់គ្រងរដ្ឋ អំពីពលករជាជនបរទេស។ទន្ទឹមនឹងនោះ តាមដានយ៉ាងស្អិតរមួត ត្រួតពិនិត្យ
ការ ងារគ្រប់គ្រងពលករជាជនបរទេសធ្វើការនៅតំបន់ ផ្សព្វផ្សាយច្បាប់ស្ដីពី
ការ គ្រប់គ្រង ប្រើប្រាស់ពលករជាជនបរទេសធ្វើការនៅវៀតណាមសំរាប់
វិនិយោគិន និងអង្គការទាក់ទិននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ