សិក្ខាសាលាអំពីសមុទ្រខាងកើតនៅ New York អាមេរិក

សិក្ខាសាលាអំពីសមុទ្រខាងកើតនៅ New York អាមេរិក - ảnh 1
រូបថតៈ​Internet

(VOVworld)-នារសៀលថ្ងៃទី៤មិថុនា សមាគមអាស៊ីបានរៀបចំសិក្ខាសាលា ស្តីអំពី សមុទ្រខាងកើតនៅទីក្រុង New York អាមេរិក ដោយមានប្រធានបទថា “បណ្តាខ្សែ ផ្លូវសមុទ្រនិងសេចក្តីប្រកាសអធិបតេយ្យភាព”។នៅសិក្ខាសាលា បណ្តាតំណាងចូល
រួម សុទ្ធតែអះអាងថា ការប្រកួតប្រជែងអំពីការប្រកាស អធិបតេយ្យភាពនិងថាមពល បាននិងកំពុងក្លាយទៅជាបញ្ហាបង្កភាពតានតឹង រវាងបណ្តាប្រទេស គំរាមកំហែង ការធ្វើដំណើទៅវិញទៅមករបស់នាវាចរណ៌នៃ បណ្តាប្រទេសតាមខ្សែផ្លូវសមុទ្រខាង
កើត។  បណ្តាដំណាងក៏ចាត់ទុកថា បណ្តាប្រទេសបានប្រកាសអធិបតេយ្យភាពអំពី
សមុទ្រខាងកើត ត្រូវ ប្រតិបត្តិតាមអនុសញ្ញាអ.ស.បអំពីច្បាប់សមុទ្រឆ្នាំ 1982
(UNCLOS 1982) និង សេចក្តីថ្លែងការណ៌ស្តីពី ក្រមប្រតិបត្តិសម្រាប់ភាគីនានា នៅសមុទ្រខាងកើត(DOC)នាខែវិច្ឆិកា ឆ្នាំ ២០០២ ដោយឈរលើមូលដ្ឋាននោះ ដំណើការរាល់កិច្ចចរចារសំដៅដោះស្រាយជំលោះអធិបតេយ្យភាពលើសមុទ្រ ខាងកើតដោយសន្តិវិធីនិងភាគីនានាមាន ផលប្រយោជន៌ដូចគ្នា។ ទន្ទឹមនឹងនោះ អាមេរិកត្រូវដើរតួនាទីការពារបណ្តា សិទ្ធិសេរីភាពខាងការធ្វើដំណើរលើសមុទ្រ
ខាងកើត និងអនុវត្តរាល់កិច្ចសន្យារក្សាសន្តិ ភាពនិងស្ថិរភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ