សិក្ខាសាលាឯកទេសរវាងរដ្ឋសភាវៀតណាមនិងឡាវអំពីការអនុវត្តតួនាទីជាអ្នកឃ្លាំមើលការអប់រំវិជ្ជាជីវៈនិងពិនិត្យមើលពាក្យបណ្ដឹងតវ៉ានិងបណ្ដឹងបរិហារ

(VOVWORLD) - អញ្ជើញថ្លែងនៅសិក្ខាសាលា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថាវៀតណាមជានិច្ចកាលកំណត់គោលនយោបាយ ស្ដីពីការងារធ្វើ ជាគោលនយោបាយសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងស្រុក។ 
សិក្ខាសាលាឯកទេសរវាងរដ្ឋសភាវៀតណាមនិងឡាវអំពីការអនុវត្តតួនាទីជាអ្នកឃ្លាំមើលការអប់រំវិជ្ជាជីវៈនិងពិនិត្យមើលពាក្យបណ្ដឹងតវ៉ានិងបណ្ដឹងបរិហារ - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងឆ្វេង) និងសមភាគីឡាវលោកស្រី Pany Yathotou នៅសិក្ខាសាលា (រូបថត៖ TTXVN)

  អនុវត្តកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមនិងឡាវ នា ព្រឹកថ្ងៃទី២៧ ខែកញ្ញា នៅរដ្ឋធានីវៀងច័ន្ទ ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou និងសមភាគីវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញធ្វើជាសហអធិបតីនៅក្នុងសិក្ខាសាលាឯកទេសអំពី “គោលនយោបាយ ច្បាប់ ស្ដីពីការអប់រំវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើ” និង “កិច្ចសហការដោះ ស្រាយពាក្យបណ្ដឹងតវ៉ានិងបណ្ដឹងបរិហាររវាងបណ្ដាស្ថាប័នរបស់រដ្ឋសភានិង រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័នទាក់ទិននានា”។

        អញ្ជើញថ្លែងនៅសិក្ខាសាលា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថាវៀតណាមជានិច្ចកាលកំណត់គោលនយោបាយ ស្ដីពីការងារធ្វើ ជាគោលនយោបាយសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងស្រុក។ នាបច្ចុប្បន្ន ទន្ទឹមនឹងការអនុវត្តដោយព្រមៗគ្នានូវគោលនយោបាយ ស្ដីពីការងារធ្វើនិងការអប់រំវិជ្ជាជីវៈតាមបទបញ្ញត្តិនៃច្បាប់នោះ គឺវៀតណាមក៏ កំពុងជំរុញខ្លាំងនូវការងារកែទម្រង់រដ្ឋបាល ហើយបង្កើនលក្ខណៈប្រជាធិបតេយ្យ បើកចំហ តម្លាភាពក្នុងគោលនយោបាយចំពោះនិយោជិកនិងនិយោជក់សំដៅ ឆ្លើយតបនឹងសំណូមពរក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ