សិក្ខាសាលា “កិច្ចព្រមព្រៀង FTA EU – វៀតណា៖ បណ្ដាឱកាសថ្មីថ្មោង“


សិក្ខាសាលា “កិច្ចព្រមព្រៀង FTA EU – វៀតណា៖ បណ្ដាឱកាសថ្មីថ្មោង“ - ảnh 1
សិក្ខាសាលា “កិច្ចព្រមព្រៀង FTA EU – វៀតណា៖ បណ្ដាឱកាសថ្មីថ្មោង“ (VNA)

(VOVworld) – នាថ្ងៃទី ១៤ កញ្ញា​ សិក្ខសាសា «កិច្ចព្រមព្រៀង FTA EU -
វៀតណាម៖ បណ្ដាឱកាសថ្មីថ្មោង» ត្រូវបានរៀបចំឡើងនៅទីក្រុង Brussels
បែលហ្ស៊ីក។ គោលដៅនៃសិក្ខាសាលានេះគឺសំដៅនាំមកនូវព័ត៌មានដ៏គ្រប់
គ្រាន់និងលំអិតដល់មជ្ឈដ្ឋានអាជីវករអឺរ៉ុបអំពីផលប្រយោជន៍របស់កិច្ច
ព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម
(EVFTA)។ ថ្លែងមតិនៅទីនេះ ប្រធានក្រុមចរចារ EU លោក Mauro
Petriccione បានឲ្យដឹងថា៖  

        «មានសំណួរជាច្រើនពីមជ្ឈដ្ឋានអាជីវករ EU ពីប្រជាពលរដ្ឋ EU
 ដែលយើង ខ្ញុំមានការទទូលខុសត្រូវពន្យល់ប្រាច់។ យើងខ្ញុំត្រូវវិភាគ
លំអិតហេតុអ្វីកិច្ចព្រមព្រៀងនេះសំខាន់ចំពោះវៀតណាមផងនិង EU
ផង។ រាល់សំណួរសមស្របនិងអាច​យល់បានដោយហេតុនេះយើងខ្ញុំ
គប្បីបង្កើនការផ្សព្វផ្សាយព័ត៌មាននិងពន្យល់ច្បាស់លាស់សំរាប់
មជ្ឈដ្ឋានអាជីវករអឺរ៉ុប។»

        រីឯ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran
 Quoc Khanh បានចាត់ទុកថា៖

«តាមរយៈជំនួបធ្វើការនៅក្រុង Brussels លើកនេះ យើងខ្ញុំឃើញនូវក្តី
សប្បាយរីករាយនៃមជ្ឈដ្ឋានអាជីវករ EU ដោយសារ គេសរឲ្យឃើញនូវយថា
ទស្សន៍មិនត្រឹមតែរវាង EU ជាមួយវៀតណាម ប៉ុណ្ណោះទេ ថែមទាំង
យថាទស្សន៍ វិនិយោគក្នុងវៀតណាម គេអាចទាក់ទងជាមួយទីផ្សារ
ធំរបស់អាស៊ានដែលមាន ចំនួនប្រជាជន ៦០០ លាននាក់។ ម្យ៉ាងទៀត
 វៀតណាមចុះហត្ថលេខាលើកិច្ច ព្រមព្រៀងជាមួយទីផ្សារធំៗដូចជា៖
 EU រុស្ស៊ី ជប៉ុន អូស្ត្រាលី ចិន និងឥណ្ឌា។ ប្រសិនបើ កិច្ចព្រមព្រៀង
ដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP ត្រូវបានអនុម័ត
នោះគឺវៀតណាមនឹងទទួលបានកិច្ចព្រមព្រៀងជាមួយអាមេរិក
និងកាណាដា ទៀតផង៕» 

ប្រតិកម្មទៅវិញ

ផ្សេងៗ