សិក្ខាសាលា «កិច្ចសហប្រតិបត្តិការវៀតណាម-អាហ្វ្រិក៖ បទពិសោធន៍ក្នុងការគ្រប់គ្រងហានិភ័យក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាហ្វ្រិក»
(VOVWORLD) - សិក្ខាសាលា ជាវេទិការមួយ ដើម្បីបញ្ជាក់ច្បាស់ថែមទៀតនូវសក្តានុពល និងយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចវៀតណាម - អាហ្វ្រិក រួមទាំងពិភាក្សាអំពីយន្តការនានាក្នុងការជួយគាំទ្រសហគ្រាសនៅពេលដែលអនុវត្តសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអាហ្វ្រិក។
សិក្ខាសាលា « កិច្ចសហប្រតិបត្តិការវៀតណាម-អាហ្វ្រិក៖ បទពិសោធន៍ក្នុងការគ្រប់គ្រងហានិភ័យក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាហ្វ្រិក» (រូបថត៖ thegioivietnam) |
សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ« កិច្ចសហប្រតិបត្តិការវៀតណាម-អាហ្វ្រិក៖ ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងហានិភ័យក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាហ្វ្រិក» បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៦ ខែធ្នូនៅទីក្រុងហាណូយ ដោយក្រសួងការបរទេសវៀតណាមរៀបចំឡើង។ អញ្ជើញចូលរួមសិក្ខាសាលានេះមានវត្តមានរបស់ ឯកអគ្គរដ្ឋទូត ភារៈធារី អ្នកការទូតអាហ្វ្រិកនិងបណ្តាប្រទេសនិយាយភាសាបារាំងជាដើម។
សិក្ខាសាលានេះជាវេទិការមួយដើម្បីបញ្ជាក់ច្បាស់ថែមទៀតនូវសក្តានុពល និងយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចវៀតណាម - អាហ្វ្រិក រួមទាំងពិភាក្សាអំពីយន្តការនានាក្នុងការជួយគាំទ្រសហគ្រាសនៅពេលដែលអនុវត្តសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអាហ្វ្រិក។ គួរបញ្ជាក់ថាអាហ្វ្រិកជាទីផ្សារមួយដ៏ធំទូលាយ និងពោរពេញសក្កានុពលដោយមានចំនួនប្រជាជនជាង ១,២ ពាន់លាននាក់។ ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាមនិងអាហ្វ្រិកសម្រេចបាន ៦,៦ ពាន់លានដុល្លាអាមេរិក ដែលកើនឡើង ២៥០% បើធៀបនឹង ២,៥២ លានដុល្លាអាមេរិកនា ឆ្នាំ២០១០ ផងដែរ៕